ប៉ះគ្នាលើកដំបូងលើឆាក ស្រាប់តែ ម៉ម ពេជ្ជរិទ្ធ ទម្លាយរឿងក្នុងចិត្តមួយទាក់ទងនឹងលោក ហេង ពិទូ (មានវីដេអូ)

31

ភ្នំពេញ ៖ ជឿជាក់មហាជននិយមទស្សនាកម្មវិធីកម្សាន្តទូរទស្សន៍ PNN ច្បាស់ជាបានជ្រាបហើយថា ថ្មីៗនេះ ស្ថានីយទូរទស្សន៍ពេញនិយមមួយនេះបានទិញសិទ្ធកម្មវិធី «The Wall Song» យកមកដំណើរការថតផ្សាយជូនដល់អ្នកទស្សនា ដោយមានឈ្មោះថា «The Wall Song Cambodia»។ក្នុងកម្មវិធី «The Wall Song Cambodia» នេះ ក៏មានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ៦ រូប ដោយ ៣ រូប គឺជាអ្នកទស្សន៍ទាញ និង ៣ រូប ទៀត គឺជាតារាអាថ៍កំបាំងក្រោយជញ្ជាំង

ហើយបើគិតមកដល់ពេលនេះក៏មានការចាក់ផ្សាយជូន ៣ សប្តាហ៍ និង មានការអញ្ចើញចូលរួមពីតារាចម្រៀងល្បីៗជាច្រើនហើយដែរ។ជាក់ស្តែង កាលពីសប្តាហ៍ទី ៣ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនក៏បានចាប់អារម្មណ៍នឹងតារាកិត្តិយស លោក ហេង ពិទូ ដែលត្រូវបានចាប់គូច្រៀងនឹងតារាចម្រៀងក្រោយជញ្ជាំង គឺ លោក ម៉ម ពេជ្ជរិទ្ធ នូវបទចម្រៀងរួមគ្នាមានចំណងជើងថា «យំផ្តាំមេឃ»។

ក្នុងនោះ បើទោះជាលោក ហេង ពិទូ ទស្សន៍ទាយត្រូវថាជា លោក ម៉ម ពេជ្ជរិទ្ធ ក៏ពិតមែន ប៉ុន្តែតារាចម្រៀងជារៀមច្បង និង សិស្សប្អូនមួយគូនេះ ក៏រំភើបចិត្ត និង បានបង្ហាញនូវអារម្មណ៍ក្នុងចិត្តទៅកាន់គ្នាថែមទៀតផង។លោក ហេង ពិទូ បានឱ្យដឹងថា លោកក៏ជាអ្នកគាំទ្រ លោក ម៉ម ពេជ្ជរិទ្ធ ហើយលោកក៏បានសរសើរទៅកាន់ស្នាដៃនៃទេពកោសល្យរបស់សិស្សប្អូន បើទោះជានូវក្មេងក៏ពិតមែន

ប៉ុន្តែការនិពន្ធទំនុកភ្លេង និង ទំនុកច្រៀងរបស់លោក ម៉ម ពេជ្ជរិទ្ធ គឺពិតជាស្តង់ដាខ្លាំងណាស់។រីឯ លោក ម៉ម ពេជ្ជរិទ្ធ ក៏ដូចគ្នាដែរ ក្រៅពីជាអ្នកគាំទ្រលោក ហេង ពិទូ នោះ លោក ម៉ម ពេជ្ជរិទ្ធ បានទម្លាយឱ្យដឹងថា លោកធ្លាប់មានក្តីស្រមៃចង់ច្រៀងរួមគ្នានឹងលោក ហេង ពិទូ យូរមកហើយ។ ជាងនេះទៅទៀត ដំណើរនៃការឈានជើងចូលសិល្បៈដំបូងរបស់លោក គឺលោកបានយកលោក ហេង ពិទូ ជានិមិត្តរូបថែមទៀតផង។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ