អ្នកនាងអេន ជី ទើបដាច់ចិត្តទម្លាយការពិតមើលមុខគ្នាមិនចំជាង ១០ ឆ្នាំ ជាមួយពេជ្រ សូលីកា គឺដោយសារតែ (មានវីដេអូ)

32

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនបានជ្រាបដឹងហើយថា ទំនាក់ទំនងរវាងអ្នកម៉ាក់រូបស្រស់ ពេជ្រ សូលីកា និង អេនជី ធ្លាប់ជាមិត្តសម្លាញ់នឹងគ្នាច្រើនឆ្នាំមកហើយ ដោយគ្រាន់តែមិនសូវបង្ហាញវត្តមានជាមួយគ្នា ប៉ុន្តែទើបតែមួយរយៈថ្មីនេះ ឃើញអ្នកទាំងពីរបានវិលជួបគ្នាវិញម្ដងទៀត បង្ហាញសកម្មភាពរួមការងារ

បកស្រាយចម្រៀងជាមួយគ្នា និង ភាពស្និទ្ធស្នាលនឹងគ្នាក្នុងកម្មវិធីផ្សេងៗ ដែលតែងធ្វើឱ្យអ្នកគាំទ្របង្ហាញចិត្តរំភើបជំនួសផងដែរ។ដោយឡែក ថ្មីៗនេះ មហាជនក៏ដូចជាអ្នកគាំទ្របានផ្ទុះការចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញអ្នកនាង អេនជី និង ពេជ្រ សូលីកា បានត្រូវកម្មវិធី «3 FUN» អញ្ជើញធ្វើកិច្ចសម្ភាសជាមួយគ្នា ដែលបានធ្វើការរៀបរាប់រឿងរ៉ាវជាច្រើនរវាងមិត្តភាពរបស់អ្នកទាំងពីរ។ក្នុងនោះ អ្វីដែលកាន់តែចាប់អារម្មណ៍គឺ អ្នកទាំងពីរបានទម្លាយនូវអារម្មណ៍ពិតរបស់ខ្លួនទៅកាន់គ្នា

រៀបរាប់ទាំងទឹកភ្នែកឱបគ្នាយ៉ាងរំជួលចិត្ត ប្រាប់ពីរឿងក្នុងចិត្តរបស់ខ្លួនទៅវិញទៅមកពីរឿងរ៉ាវកាលពី ១០ ឆ្នាំមុននោះ។ ជាពិសេសគឺអ្នកនាង អេនជី បានរឮកដល់កាលនាងចូលសិល្បៈដំបូងៗដែលបង្ហាញពីក្ដីស្រឡាញ់ និង មិនភ្លេចគុណរបស់មិត្តសម្លាញ់ ពេជ្រ សូលីកា ដែលជាអ្នកជំរុញ និង នាំនាងឱ្យចូលវិស័យចម្រៀងនេះផងដែរ៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
អេនជី