មិនធម្មតា! តារាប្រុសស្រីកម្ពុជាច្រើនរូប ចាយលុយរយដុល្លារទៅមើលការប្រគំតន្ត្រី Bird Thongchai នៅថៃ

30

ហ្វេសប៊ុក ៖ ជឿជាក់មហាជននិយមតាមដានវិស័យតន្ត្រីក្នុង និង ក្រៅស្រុកច្បាស់ជាបានជ្រាបហើយថា រយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២២ នេះ មានការរៀបចំការប្រគំតន្ត្រីពីសំណាក់តារាចម្រៀងប្រុសស្រីល្បីៗជាច្រើន។ បើក្រឡេកទៅមើលប្រទេសថៃវិញ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅេនះ

កំពូលតារាចម្រៀងល្បីល្បាញឈរជើងលើវិថីសិល្បៈប្រមាណ ៣០ ឆ្នាំ លោក Bird Thongchai ក៏បានរៀបចំការប្រគំតន្ត្រីដ៏ធំប្រចាំឆ្នាំរបស់លោក ឈ្មោះថា «Life Time Soundtrack Concert»។ក្នុងនោះដែរ គេក៏បានសង្កេតឃើញមានអ្នកគាំទ្រ និង តារាប្រុសស្រីជាច្រើនប្រទេស រួមទាំងប្រទេសកម្ពុជារបស់យើង

ក៏បានទិញសំបុត្រទៅចូលរួមទស្សនាដល់ប្រទេសថៃដូចគ្នាដែរ ដោយរួមមាន កញ្ញា សុភ័ក្ត្រ កុសាម៉ា កញ្ញា ដា ដាវ លោក ដេវីត កញ្ញា ណាណា និង ម្ចាស់សម្អាងការ ណុប ដានេ ជាដើម។ជាការពិតណាស់ លោក Bird Thongchai ក៏ត្រូវបានអ្នកគាំទ្រ និង តារាប្រុសស្រីកម្ពុជាជាច្រើន បានស្រឡាញ់ពេញចិត្តលោកជា Idol លើវិថីសិល្បៈយូរមកហើយ ដូច្នេះហើយបានជាការប្រគំតន្ត្រីរបស់លោក មានជនជាតិខ្មែរជាច្រើនបានចាយលុយរាប់រយដល់ពាន់ដុល្លារក្នុងការទិញសំបុត្រ និង ការស្នាក់នៅប្រទេសថៃ ដើម្បីទស្សនាការប្រគំតន្ត្រីរបស់លោក៕