មិនធម្មតា! កូនក្រុមរបស់អ្នកនាងនិសា ដាក់មួយបទនេះពិតជាពិរោះខ្លាំងណាស់ដល់ថ្នាក់អ្នកនាង ឱក សុគន្ធកញ្ញា សរសើរកប់ៗមាត់ថា (មានវីដេអូ)

26

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើបានជ្រាបដឹងហើយថា ការប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ៣ បានចាប់ផ្តើមហើយ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។ ក្នុងនោះ គេក៏បានឃើញបេក្ខភាពជាច្រើននាក់ មកពីតាមបណ្តាខេត្ត និងភ្នំពេញ បានដាក់ពាក្យចូលរួមប្រកួតប្រជែងបង្ហាញសមត្ថភាព ទឹកដមសំឡេងរបស់ខ្លួន ដើម្បីឆ្ពោះដំណើរទៅកាន់វគ្គបន្ត ។ដោយឡែក អ្វីដែលចាប់អារម្មណ៍យ៉ាងខ្លាំងទៀតនោះ គឺការប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ៣ នេះ

គឺសុទ្ធសឹងតែជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សម្បូរទៅដោយបទពិសោធន៍ មកធ្វើជាគណៈកម្មការក្នុងការប្រឡងមួយនេះផងដែរ រួមមាន អ្នកនាង ឱក សុគន្ធកញ្ញា, សុគន្ធ និសា និងលោក ហ្ស៊ូណូ ។តួយ៉ាង កាលពីរាត្រីថ្ងៃ ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ The Voice Kids Cambodia រដូវកាលទី ៣ ទើបនឹងបានចាក់ផ្សាយនូវគ្គថ្មីមួយទៀតហើយ បន្ទាប់ពីវគ្គ Blink Auditions គឺវគ្គ The Battles ។ក្នុងវគ្គ The Battles សប្តាហ៍ទី១ នេះ កូនក្រុមជាច្រើនរបស់ Coach ទាំងបី

ក៏បានមកបញ្ចេញសមត្ថភាពរាងៗខ្លួនយ៉ាងគួរឲ្យជក់ចិត្ត ដោយបានទទួលបានការបង្វឹកផ្ទាល់ពីគ្រូបង្វឹកររបស់ពួកគេដែលសុទ្ធសឹងតែកំពូលតារាចម្រៀងលំដាប់ជួរមុខ ។ជាពិសេសនោះគឺ កូនក្រុមរបស់ Team និសា មួយដែលសុទ្ធសឹងតែជាកុមារីតូចៗ ឡើងឃ្យូដៗ គួរឲ្យស្រលាញ់ខ្លាំងតែម្តងហើយ អ្វីដែលសរសើរមិនដាច់ពីមាត់នោះ គ្រាន់តែចេញភ្លេងភ្លាម កាយវិការរាំយ៉ាងលះរបស់ពួកគេទាំង ៣ ធ្វើឲ្យសំឡេងហ៊ោកងរំពងពេញស្ទូឌីយោ ។ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។