កូនតូចញ៉ាំគ្រឿងកំប៉ុងមានជាតិហ្គាស គួរជៀសវាងដាច់ខាត បើស្រលាញ់កូនមិនចង់អោយកើតរឿងនេះ

38

ហ្វេសប៊ុក ៖ មានគណនីហ្វេសប៊ុក​មួយ​បាន​ចែករំលែក​បទពិសោធន៍​ដែល​បាន​កើត​ឡើង​ចំពោះ​ចៅ​ខ្លួន ​សម្រាប់​ទុក​ជា​ឧទាហរណ៍​គួរ​ជៀស​វាង​បើ​ស្រលាញ់​សុខភាព​កូន​តូច​ៗ ​ដោយចៅ​របស់​គាត់​បាន​ផឹកភេសជ្ជៈ​មាន​ហ្គាស ​ធ្វើ​រាក ​ក្អួត ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​យ៉ាង​តក់​ក្រហល់។ គណនីហ្វេសប៊ុក​ឈ្មោះ នីតា រា ​បាន​សរសេរ​រៀប​រាប់​អំពី​អ្វី​បាន​កើត​ឡើង​ចំពោះ​ចៅ​ខ្លួន ​អម​ជាមួយរូប​ថត​ក្មេង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំសូមចែករំលែក ដល់បងប្អូនដែល​មានកូនតូចៗ សូមកុំឱ្យញ៉ាំគ្រឿង​កំប៉ុងដែល​មានជាតិហ្គាស ជាក់ស្ដែង​ដូចជាចៅ​ប្រុសរបស់ខ្ញុំ បានញ៉ាំទឹកក្រូច​ហ្វាន់តា Funta មួយកំប៉ុង

ថ្ងៃទៅដើរលេង​នៅកំពត ល្ងាចឡើង​ត្រឡប់​មកដល់​ផ្ទះវិញ ក្អួតបួនប្រាំដង ស្អែកឡើងចាប់ផ្ដើម​រាកមកសុទ្ធតែទឹក ខ្ញុំបានទៅឲ្យ​គេ​ផ្សំថ្នាំ​នៅហ្វាម៉ាស៊ី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេប្រាប់ថាចៅរបស់ខ្ញុំឆ្លង​មេរោគពី​ចំណីអាហារ អញ្ចឹងគេឱ្យលេប​ថ្នាំព្យាបាល និងសម្លាប់មេរោគ​រយៈពេល​បីថ្ងៃ។ បើមិនបាត់​រាកទេ ប្រញាប់យក​ទៅពេទ្យ ខ្ញុំឱ្យគាត់ញ៉ាំថ្នាំបីថ្ងៃ តែនៅតែមិន​បាត់រាក់ រហូតព្រឹកឡើង​ថ្ងៃទី ៣ វេលាម៉ោង 5 ភ្លឺ ខ្ញុំឃើញគាត់រាក់មក​សុទ្ធតែឈាម ពេលនោះខ្ញុំភ័យ​ខ្លាំងណាស់ ខ្ញុំក៏យក​ទៅពេទ្យ​ទាំងព្រឹក

ពេលទៅដល់​ពេទ្យគេពិនិត្យឈាម ឃើញថាឆ្លងមេរោគ ពីចំណីអាហារ​ហ្នឹងមែន តែជាក់ស្ដែង​ចៅខ្ញុំមិនបាន​ញ៉ាំអីទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញ៉ាំតែទឹកដោះគោដែល​ចៅខ្ញុំបៅប្រចាំថ្ងៃ និងញ៉ាំបាយ​ឆាបន្តិច បន្ទាប់មកគាត់ផឹកទឹក​ក្រូចហ្វានតា​អស់មួយ​កំប៉ុង មួយសន្ទុះក្រោយ​មកគាត់ចាប់ផ្ដើម​មិនស្រួលពោះ​តែខ្ញុំមិន​បានចាប់អារម្មណ៍ គិតថាគាត់​មានអី ពេលល្ងាច​ឡើងទើប​ចាប់ផ្ដើមក្អួត ​និងរាក។ រហូតដល់ ៣ថ្ងៃក៏ចាប់ផ្ដើមរាក​មានឈាម ពេលប្រាប់ថា រលាកពោះវៀនខ្លាំង និងមានមេរោគនៅក្នុងពោះវៀន

គាត់មិនដែលមាន​បញ្ហាដូច្នេះទេតាំងពីដើមមក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាត់តែងតែ​មានសុខភាពល្អ​មិនងាយឈឺ​ផ្ដេសផ្ដាស ទោះបីគាត់ញ៉ាំ​ការ៉េមញ៉ាំ ញ៉ាំនំអីផ្សេងៗ ក៏មិនដែល​ជួបបញ្ហាមិន​ដូចនេះដែរ នេះជាលើកទីមួយហើយ​ដែលគាត់ញ៉ាំទឹកក្រូច​អស់មួយកំប៉ុង គាត់ក៏ចាប់ផ្ដើម​មានអាការៈបែបនេះ។ ដូច្នេះបងប្អូន​ទាំងឡាយដែល​មានកូនតូច អូនកុំឱ្យញ៉ាំគ្រឿង​កំប៉ុងដែលមាន​ជាតិហ្គាស​ឲ្យសោះ ព្រោះពោះវៀន​កូនក្មេងនៅខ្ចី មិនអាចទទួលរងប៉ះពាល់​ពីចំណីអាហា​រអស់ហ្នឹងបានទេ។ ខ្ញុំមានបទ​ពិសោធន៍ដែល​គួរអោយភ័យខ្លាច ទើបខ្ញុំចង់ចែករំលែក​ដល់បងប្អូនឲ្យចៀសវាង ​កុំឱ្យមានកំហុសដូចខ្ញុំ។​ឥឡូវ​គាត់​បានធូរបន្តិច​ហើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​