អ្នកនាងឱក សុគន្ធកញ្ញា លេង Surprise ធ្វើកម្មវិធីខួបកំណើតកូនប្រុស យ៉ាងសាមញ្ញជាពិេសសហៅអូន ឆលី ថាប្រុសធំទៀតធ្វើអោយហ្វេនៗលាន់មាត់ថា

50

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនប្រហែលជាជ្រាបដឹងហើយថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា កន្លងទៅ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ស្វាមីគឺលោក អ៊ឹង សុខលី បានរៀបចំកម្មវិធីជប់លៀងខួបកំណើតអាយុ ៣ ឆ្នាំឱ្យកូនប្រុសសំណព្វចិត្ត អ៊ឹង បញ្ញាបុត្រ ពោរពេញដោយភាពកក់បំផុត។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក សុទ្ធតែស្អាតៗ ក្នុងកម្មវិធីខួបកំណើត អូនឆលី អាយុ ៣ ឆ្នាំ ពិសេសមានតារាល្បីៗចូលររួមទៀត មានដូចជា តារាចម្រៀង សុគន្ធ និសា, លោក ហ្សូណូ, អ្នកនាង ចាន់ កែវនិមល និងក្រុមគ្រួសារ រួមនិងតារាល្បីៗជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។

ក្នុងនោះកំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញខាងលើ បានបង្ហោះសារជូនពរកូនប្រុសបណ្ដូលចិត្តនៅលើបណ្ដាញសង្គមប្រកបដោយភាពផ្អែមល្ហែមថា ៖ «រីករាយខួបកំណើតប្រុសធំរបស់ម៉ាក់ ស្នាមញញឹមរបស់កូនជាអ្វីៗគ្រប់យ៉ាងរបស់ពួកយើង សូមឱ្យកូនមានស្នាមញញឹមបរិសុទ្ធពេញដោយក្ដីសុខបែបនេះរហូត មានសុខភាពល្អរឹងមាំ

ប្រាជ្ញាឈ្លាសវៃ កេរ្តិ៍ឈ្មោះល្អ មានការស្រឡាញ់រាប់អានច្រើនដោយស្មោះត្រង់ រីករាយពេញមួយជីវិតកូនមាស»។ពាក្យពេចន៍ជូនពរថ្ងៃកំណើតរបស់អ្នកម៉ាក់សម័យថ្មី ឱក សុគន្ធកញ្ញា ដែលបានហៅអូន ឆលី ថាប្រុសធំ ធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនយល់ថា នាងហៅកូនបែបនេះ ហាក់បីដូចជាតារាស្រីរូបនេះកំពុងជិតមានដំណឹងល្អកូនទី ២ អ៊ីចឹង៕