អូនប៊ែល ឡា ប្តូរស្ទាយសក់ថ្មីយ៉ាងស្រស់ស្អាតធ្វើអោយអូនអ៊ែល លី លេងទឹកមុខដាក់ហើយសរសើរបងស្រីថា

50

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយអ្នកនាង ផន សុផារី អតីត តារាកំប្លែង ដ៏ល្បីឈ្មោះម្នាក់ ដែលធ្លាប់នៅ ជាមួយក្រុម នាយ ពាក់មី ហើយក៏ជា អ្នកសម្តែង ល្ខោនបាសាក់ ដ៏ស្ទាត់ជំនាញ និង ប៉ិនប្រសព្វ ផងដែរ ព្រមទំាងនៅតែទទួលបាន ការចាប់អារម្មណ៍ខ្លាំង មកទល់ពេលនេះ ឲ្យតែ សុផារី ផុសម្តងៗ។ដោយឡែក ក្រោយពីរៀបការ អ្នកនាង បានកសាងគ្រួសារ ជាមួយស្វាមី និងទទួលបានកូនស្រីម្នាក់ ឈ្មោះ ប៊ែលឡា ជាចំណងដៃ។ លុះមកដល់ព្រឹក ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ អ្នកនាង បានសម្រាល កូនស្រីទី២ របស់ខ្លួន ដោយជោគជ័យម្នាក់ទៀត

ដែលមានឈ្មោះពីរោះណាស់ គឺ វណ្ណារ៉ា ហៅ អ៊ែលលី (Ellie)។ហើយមួយរយៈចុងក្រោយនេះ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍ យ៉ាងខ្លាំង ពេញបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ទៅលើ អូនអ៊ែលលី (Ellie) កូនស្រីពៅ សុផារី ហ្នឹងតែម្តង មានដូចជាសកម្មភាពសើច យំ លេងទឹកមុខ ក្រមិចក្រមើម ដល់ថ្នាក់ ធ្វើឲ្យ គ្រប់គ្នា ទ្រាំ​មិនបាន ក៏យករូប Ellie ទៅផុស​ ក្នុងហ្វេសប៊ុករបស់ខ្លួនបន្ត រួចថែម caption ប្លែកៗ ពិសេស ពេលអូនទៅរៀនម្តងៗ។យ៉ាងណាមិញ ម៉ិញនេះ នាថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ គ្រប់គ្នាភ្ញាក់ព្រឺត ក្រោយឃើញ សុផារី បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពីសម្រស់ អូនប៊ែលឡា ដោយម៉ាក់ៗ តែងខ្លួនឲ្យ ឡើងប្លែក

និងស្អាតញាក់តែម្តង មើលដូចមនុស្សពីរផ្សេងគ្នា អ៊ីចឹង។ គ្រឺត កូនពេក ដល់ថ្នាក់ ធ្វើឲ្យ អ្នកនាង ផន សុផារី ពោលពាក្យបែបនេះចេញមកថា “ប៊ែលឡាប្រែហើយ”។មិនទាន់អស់ទេ ក្នាញ់រូបចុងក្រោយពេក ពេលឃើញ អ៊ែលលី លេងទឹកមុខ ដាក់ ប៊ែលឡា ស្រាប់តែគ្រប់គ្នា ដាក់ម្នាក់មួយម៉ាត់ថា ៖ ដូចអត់ដាច់ចិត្ត បោច សោះ, ទឹកមុខពេលឃើញគេស្អាតជាង, ស្អែកគេចូលដណ្តឹងអូនហើយ អ៊ីៗ, Ellie: ថតសិនទៅ ចាំថតចប់ ចាំអូនបោច, ដូចមិនមែនបងខ្ញុំទេ, ទឹកមុខពេលឃើញបងស្អាតជាង, ទឹកមុខយាយប៉ិចំប៉ីបែបឈ្នានីសតែម្តងចាស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​