បងស្រី ធិណារាជ ​ស្អាត​ដូចតារាជាពិសេសមានសម្លេងពិរោះមិនធម្មតាស្តាប់ហើយចង់ដាច់ផ្ងារ (មានវីដេអូ)

24

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ បានឈានដល់វគ្គ វគ្គ The Battles កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយនឹង​កុមារា កុមារី ដែលជាប់វគ្គមុន មកប្រកួតប្រជែងគ្នា។ត្រឡប់មកនិយាយកាលពីវគ្គ Blind Auditionsវិញ, កុមារាម្នាក់ឈ្មោះ វាសនា ធិណារាជ អាយុ៧ឆ្នាំ រស់នៅរាជធានីភ្នំពេញ

បានមកបង្ហាញសមត្ថភាពក្នុងកម្មវិធីនេះ ដោយលើកយកបទ«ចាំបាត់» មកបកស្រាយ បានយ៉ាងពីរោះ រហូតដល់​គណៈកម្មការ​៣រូប​ចុច​ប៊ុតុង ដើម្បីប្រជែងគ្នាដណ្ដើមរូបគេ ធ្វើជាកូនក្រុម។ ស្របពេលមានការចាប់អារម្មណ៍ច្រើនទៅលើ ធិណារាជ នោះ អ្នកលេងបណ្ដាញសង្គមមួយចំនួនទៀត ក៏បានចាប់អារម្មណ៍ទៅលើរូបសម្រស់បងស្រីរបស់រូបគេផងដែរ ដោយមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។បងស្រីរបស់ ធិណារាជ ដែលជូនរូបគេទៅប្រឡងនោះ ត្រូវបានគេដឹងថា

តារាទីកតុកផងដែរ។ ជាក់ស្ដែងនៅថ្ងៃនេះ បងរបស់ ធិណារាជឈ្មោះ និកា បានបង្ហោះវីដេអូនៅលើគណនីទីកតុករបស់ខ្លួន ដោយពោលពាក្យយ៉ាងខ្លីថា «ទោះបងដាក់ធ្មេញយ៉ាងណាក៏អូននៅតែមិនស្រឡាញ់បង នៅតែស្រឡាញ់រហូត»។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ