ថាមែនៗ! ម្ចាស់ជ័យលាភីលោកលីម តិចម៉េង ទម្លាយរឿងមានម្ចាស់បេះដូងទៅកាន់អ្នកគាំទ្រយ៉ាងច្បាស់ៗថា (មានវីដេអូ)

52

ភ្នំពេញ ៖ ជឿជាក់មហាជនសុទ្ធសឹងតែជា្របហើយពីប្រជាប្រិយភាពរបស់ ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី ៤ លីម តិចម៉េង ដែលរូបលោកពិតជាទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងក្លាពីមហាជនទូទាំងប្រទេស ដែលអាចនិយាយបានថាក្លាយជាអាយដលក្នុងក្រអៅបេះដូងរបស់អ្នកគាំទ្រវិស័យចម្រៀងគ្រប់គ្នា។ជាមួយនឹងការគាំទ្ររបស់មហាជន មិនត្រឹមតែស្រឡាញ់ចូលចិត្តចំពោះសមត្ថភាព ទេពកោសល្យរបស់ ម្ចាស់ជ័យលាភីរូបនេះទេ

តែរូបលោកក៏បានឆក់យកបេះដូងមហាជនជាមួយនឹងអត្តចរិកឫកពារដ៏ល្អពេញដោយគុណធម៌ និង រូបសម្បត្តិគួរស្រឡាញ់ ស្នាមញញឹមស្រស់មានមន្តស្នេហ៍របស់លោក ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើន ជាពិសេសនារីៗលង់ស្រឡាញ់រូបលោកផងដែរ។លើសពីនេះ មហាជនអ្នកគាំទ្ររបស់ម្ចាស់ជ័យលាភីរូបនេះ ក៏កំពុងចាប់អារម្មណ៍ចង់ដឹងពីជីវិតផ្ទាល់ខ្លួន ជាពិសេសរឿងស្នេហារបស់លោកផងដែរថា បច្ចុប្បន្នមានម្ចាស់បេះដូងហើយឬយ៉ាងណានោះ។ដោយឡែក ស្របពេលដែលអ្នកគាំទ្រកំពុងចង់ដឹងពីជីវិតឯកជន ក៏ដូចជារឿងរ៉ាវស្នេហារបស់ខ្លួន ថ្មីៗនេះក៏បានឃើញវីដេអូរបស់ម្ចាស់ជ័យលាភីរូបនេះ

និយាយទម្លាយរៀបរាប់រឿងរ៉ាវជីវិតស្នេហារបស់ខ្លួន ដោយលោកប្រាប់ឱ្យដឹងថា សព្វថ្ងៃគឺលោកពុំទាន់មានម្ចាស់បេះដូងឡើយ ប៉ុន្តែកាលពីមុនប្រឡងចម្រៀងគឺលោកធ្លាប់មានគូស្នេហ៍ តែបានចែកផ្លូវគ្នាវិញទៅហើយ ព្រោះតែមានបញ្ហាមិនចុះសម្រុងនឹងគ្នាខណៈពេលលោកចូលប្រឡងចម្រៀងវគ្គដំបូងៗនោះ៕សូមទស្សនាវីដេអូខាងក្រោមនេះ