អ្នកនាង អម្ពរ ទេវី បើកបង្ហាញរូបសម្រស់កូនៗយ៉ាងស្រស់ស្អាតសង្ហាជាពិសេសម្នាក់ៗសុទ្ធតែមានសមត្ថភាពមិនធម្មតា

54

ភ្នំពេញ ៖ ជឿជាក់មហាជនអ្នកគាំទ្រតារាសម្តែងជើងចាស់ អម្ពរ ទេវី ប្រាកដជាធ្លាប់បានដឹងមកហើយថា ក្រោយចាកចេញទៅរស់នៅក្រៅប្រទេស និង មានចំណងអាពាហ៍ពិពាហ៍លើកទី ២ នោះ តារាសម្តែងល្បីល្បាញរូបនេះធ្លាប់បានបែកបាក់ស្នេហ៍ទី ១ ជាមួយអតីតស្វាមីគឺលោក ពេជ្រ ភារុណ ដោយពួកគេបានបន្សល់ទុកចំណងដៃកូនប្រុសមួយរូប ដែលពេលនេះកំពុងរស់នៅឯក្រៅប្រទេសជាមួយនឹងម្តាយ។យ៉ាងណាមិញ ចំពោះចំណងស្នេហ៍ទី ២ ជាមួយស្វាមីក្រោយនេះ

អ្នកនាង អម្ពរ ទេវី ក៏ទទួលបានចំណងដៃកូនស្រីម្នាក់ទៀតផងដែរ ដែលពេលនេះនាងបានធំពេញវ័យ និង ក៏កំពុងរស់នៅជុំគ្នាយ៉ាងរីករាយ។ តទៅនេះមកស្គាល់ពីកូនៗទាំងពីររូបរបស់អ្នកនាង អម្ពរ ទេវី ដោយពួកគេមិនត្រឹមមានសម្រស់ស្រស់ស្អាតទេ តែក៏មានសមត្ថភាពខ្លាំងទៀតផង។កូនប្រុសទី ១ នេះ គឺជាតំណក់ឈាមរួមរវាងអ្នកនាង និង អតីតស្វាមី គឺលោក ពេជ្រ ភារុណ មានឈ្មោះ Zoli Phirun។ រូបគេមិនត្រឹមតែស្រស់សង្ហានោះទេ តែក៏មានសមត្ថភាពខ្លាំងផងដែរ ដោយរូបគេបានបញ្ចប់ការសិក្សានៅឯសហរដ្ឋអាមេរិក ព្រមទាំងបានក្លាយទៅជាទាហានបំពេញបេសកកម្មនៅក្នុង 2-13th Aviation Regiment ដែលជាកងវរសេនាតូច

បណ្តុះបណ្តាលប្រព័ន្ធយន្តហោះគ្មានមនុស្សបើក (UASTB) រដ្ឋ Arizona។ពេលនេះដែរ កូនប្រុសទី ១ របស់អ្នកនាង អម្ពរ ទេវី បានរៀបការរួចហើយ និង ថែមទាំងបានក្លាយជាឪពុកគេម្នាក់ទៀត ដោយកាលពីថ្មីៗនេះភរិយារបស់លោកទើបតែសម្រាលបានកូនប្រុសម្នាក់ឈ្មោះ Lionel G Phirun ហៅ អានន្ទ (Anun)។នាងតូច Darlene Hap គឺជាកូនស្រីរបស់អ្នកនាង អម្ពរ ទេវី ជាមួយលោក Pauly Hap ជាស្វាមីបច្ចុប្បន្ន

ដែលមកដល់ឆ្នាំនេះ នាងមានអាយុ ១២ ឆ្នាំហើយ។ កាន់តែធំ កូនស្រីរបស់អ្នកនាង អម្ពរ ទេវី រូបនេះ កាន់តែស្រស់ស្អាត និង គួរឱ្យស្រឡាញ់ មិនមែនប៉ុណ្ណោះ នាងក៏មានសមត្ថភាព និង ទេពកោសល្យសិល្បៈកាត់តាមម្តាយទៀតផង។ក្រៅពីមានទេពកោសល្យផ្នែកសម្ដែងកាត់តាមអ្នកម្តាយហើយនោះ កូនស្រីពៅរបស់តារាសម្ដែងជើងចាស់អ្នកនាង អម្ពរ ទេវី ក៏រៀនពូកែ ហើយកន្លងមកនាងក៏ធ្លាប់ទទួលបានលិខិតសរសើរពីសាលា ដែលសិក្សានៅអាមេរិកនោះទៀតផង៕