អុញនោះ! បែកធ្លាយពូចក់ និងមីង ផល្លា លួចធ្វើកម្មវិធីខួបអាពាហ៍ពិពាហ៍ មួយឆ្នាំ នៅកន្លែងលំដាប់នេះបាត់ជាពិសេសផ្តាំសារទៅកាន់ហ្វេនៗថា (មានវីដេអូ)

37

ភ្នំពេញ ៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា ​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​តាម​បណ្ដាញ​សង្គម​ លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បាន​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ​​ កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ២០២១ ជាមួយ​នឹង​កូនក្រមុំឈ្មោះ ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការ​ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ក្រោយ​រៀបការ​ ពួកគេ​តែងតែមានជ..ម្លោះ​ជាមួយគ្នា​កក្រើក​អស់​បណ្ដាញ​សង្គម​ជា​ញឹកញាប់

ហើយ​ត្រូវ​គេ​គិត​ថា ពួកគេ​នឹង​មិន​អាច​ជានា​​ឡើង​វិញ​នោះ​ឡើយ តែ​ជា​រឿយៗ​នៅ​តែ​អាច​ត្រូវ​គ្នា​វិញ​ដដែល។ ជាក់ស្ដែង​ថ្មីៗ​នេះ ពូ​ចក់​ ត្រូវ​ដេរ​៥​ថ្នេរ​ដោយសារ​តែ​ប្រពន្ធប្រើទូរសព្ទវា,យ។ នៅ​ពេល​នោះ ពូចក់​បញ្ជាក់​ថា ខ្លួន​បាន​លះបង់​កិត្តិយស​ ដើម្បី​ប្ដូរ​យក​ការ​ស្រឡាញ់ សុទ្ធចិត្ត​ឲ្យ​គេ​ប្រមា..ថដូច​ជា​​សត្វ។ អញ្ចឹង​ការ​លះបង់​របស់​លោក​អស់​ហើយ

មាន​តែ​ប៉ុណ្ណឹង ហើយ​លើក​នេះ​មិន​ដឹង​ថា​ត្រូវ​លះបង់​អី​ទៀត។ តែទោះជាយ៉ាងណា នាពេលចុងក្រោយនេះ អ្នកទំាងពីរ បានមករួមរស់ និងត្រូវគ្នាសារជាថ្មីទៀតហើយ ពិសេស ចំថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ មួយឆ្នាំទៀត។ ពូចក់ បាននាំភរិយា ទៅកាន់កន្លែងលំដាប់មួយ ដោយតុបតែងខ្លួនយ៉ាងស្អាត រួចពោលថា “(11-11-2021 11-11-2022) One Year Anniversary 365ថ្ងៃ វាជាគម្រប់១ឆ្នាំគត់នៃការរៀបការរបស់ពូ”។តាមរយៈនេះ អ្នកគាំទ្រចូលទៅខំមិនព្រាតថា ស្នេហ៌ស្មោះពិតជាមាន, Happy anniversary, ថ្ងៃ ១១.១១.២០២២ សូមអោយបងជួបតែសំណាងល្អពេញមួយជីវិត, Happy anniversary ជូនពរឲ្យសោរស្លូត​ ហេីយពូចក់ឈប់ក្បាលខូចទៀត​។សូមទស្សនាវីដេអូខាងក្រោមនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​