ក្តុកក្តួល! អ្នកនាងសឿ សុធារ៉ា ទម្លាយវីដេអូមួយអង្គុយលាងចានក្នុងវត្ត ព្រមទាំងរៀបរាប់ទាំងរំជួលចិត្តថា (មានវីដេអូ)

31

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពុកម៉ែបងប្អូនពិតជាបានជ្រាបរួចមកហើយពីតារាសម្ដែងស្រីដ៏ល្បីឈ្មោះអ្នកនាង សឿ សុធារ៉ា​ ដែលក្រោយពេលរៀបការជាមួយនិងស្វាមីគឺលោក សាពូន មីដាដា ជាច្រើនឆ្នាំនិងមានកូនៗជាចំណងដៃគ្រួសារផងដែរនោះស្រាប់តែកាលពីពេលថ្មីៗនេះមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលអ្នកនាង សឿ​ សុធារ៉ា និងលោក សាពូន មីដាដា បានប្រកាសចែកផ្លូវគ្នាហើយដោយសារតែរស់នៅលែងចុះសម្រុងគ្នា ។ជាក់ស្ដែងផងដែរនោះក្រោយពេលប្រកាសចែកផ្លូវគ្នាឃើញថា

អ្នកនាង សឿ​ សុធារ៉ា តែងតែបង្ហោះសារក្រៀមក្រំជាហូរហែរ ។យ៉ាងណាមិញបើក្រឡែកមកមើលកាលពីពេលថ្មីៗនេះ សឿ​ សុធារ៉ា ជួបទុក្ខធំទុក្ខជាន់ទុក្ខបែកបាក់ស្វាមីមួយរយៈពេលនេះត្រូវបានបាត់បង់អ្នកម្តាយទៀតដោយអ្នកម្តាយបានទទួលមរណភាពហើយ តែអ្នកនាង សឿ​ សុធារ៉ា គ្មានប្រាក់សូម្បីតែធ្វើបុណ្យជូនអ្នកម្តាយឡើយ បានត្រឹមរៀបរាប់ក្នុងវត្តយ៉ាងក្រៀមក្រំ ។ ដោយឡែកទៀតសោតក្រោយអ្នកម្តាយទទួលមរណភាព ពេលនេះ សឿ​ សុធារ៉ាជួបវិបត្តិផ្លូវចិត្តខ្លាំង

បាត់បង់ស្មារតីម្ដងម្កាល វង្វេងវង្វាន់ និយាយមិនដឹងខុសត្រូវ​ អង្គុយសើចៗសុខៗស្រាប់តែយំស្រែកភ្លាមៗដូចជាកូនក្មេងមិនដឹងអីហាក់គ្រប់គ្រងសតិមិនបានឡើយធ្វើអោយមហាជនឃើញហើយសង្វេគខ្លាំងណាស់ ។ ក្រោយកន្លងទៅប៉ុន្មានថ្ងៃ ពេលនេះ សឿ សុធារ៉ា ទម្លាក់ចុះចោលគ្រប់យ៉ាង សាងបុណ្យសាងកុសលនៅក្នុងវត្តធ្វើការបម្រើព្រះសង្ឃ ដោយបានរៀបរាប់បែបនេះថា “បងប្អូន កុសល្យផលបុណ្យដែលនាងខ្ញុំបានធ្វើក្នុងវត្តនាងខ្ញុំសូមជូនពរដល់បងប្អូនទាំងអស់គ្នាកុំបីអភ័ព្វដូចរូបនាងខ្ញុំ”៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ