ឃើញកូនស្រីជោគជ័យលើវិស័យមួយនេះ ស្រីអ៊ីត បង្ហោះសាររៀបរាប់ទាំងក្តុកក្តួលក្នុងចិត្តថា

37

ភ្នំពេញ ៖ ជឿជាក់ទស្សនិកជនមួយចំនួនធំ ពិតជាបានស្គាល់ច្បាស់ហើយអ្នកនាង សេង ចិន្តា ដែលគ្រប់គ្នាតែងតែស្គាល់ឈ្មោះថា ស្រីអ៊ីត នោះ ដែលជាតារាកំប្លែងស្រីមួយរូបពូកែប្រើប្រាស់ពាក្យសម្តី មានភាពកំប្លុកកំប្លែង ធ្វើឲ្យអ្នកទស្សនាផ្ទាល់មានភាពសើចសប្បាយរីករាយយ៉ាងខ្លាំង ។ចាប់តាំងពីថ្ងៃដែល តារាកំប្លែង ស្រីអ៊ីត បានចូលប្រឡូកលើវិថីសិល្បៈ អ្នកនាងតែកាន់តែទទួលបានភាពជោគជ័យយ៉ាងខ្លាំងលើ ដែលមើលឃើញពីជីវិតរបស់នាង និងកូនស្រីរបស់អ្នកនាងកាន់តែឡូយឆាយ មានផ្ទះដ៏ធំ សម្ភារៈនិយមប្រើប្រាស់ពេញដៃថែមទៀតផងដែរ ។មហាជនមួយចំនួន ក៏បានដឹងរួចមកហើយថា ស្រីអ៊ីត ក៏មានកូនស្រីបណ្តូលចិត្តម្នាក់ឈ្មោះថា ង៉ា ស្រីណាន ដែលមានរូបសម្រស់ដ៏ស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង

ដែលទទួលបានការចិញ្ចឹមបីបាច់ទំនុកបម្រុង និងត្រួសត្រាយផ្លូវបានយ៉ាងល្អប្រសើរពីអ្នកម្តាយដោយផ្ទាល់ ។កាលនោះគេ ចាំបានថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ង៉ា ស្រីណាន កូនស្រីរបស់តារាកំប្លែងស្រីរូបនេះ បានដាក់ពាក្យចូលរួមប្រកួតប្រជែងសម្រស់ក្នុងកម្មវិធី Miss Teen International Cambodia 2023 ។បន្ទាប់ពីឆ្លងកាត់ការប្រកួតកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ង៉ា ស្រីណាន ក៏បានជាប់ឈ្មោះទៅកាន់វគ្គបន្តទៀតហើយ ដោយក្នុងនោះ ស្រីអ៊ី ដែលជាម្តាយក៏បានបង្ហោះសារអបអរសាទរយ៉ាងដូច្នេះថា៖“ថ្ងៃនេះម៉ាក់ពិតជាសប្បាយចិត្តណាស់ ឃើញកូនស្រីម៉ាក់ ជាប់ទៅវគ្គបន្ដ ហើយនាងខ្ញុំសូមអរគុណដល់ពុកម៉ែ បងប្អូនកូនក្មួយ

ទាំងអស់ដែលស្រលាញ់នឹងគាំទ្រកូនស្រីនាងខ្ញុំណាន ណាន អរគុណដល់ពុកម៉ែ លោកតាធំ នឹងមេៗ ចេៗ បងៗពិតជាអរគុណណាស់ៗៗ” ។មិនទាន់អស់ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២ នាម្សិលមិញនេះ ស្រាប់តែ ស្រអ៊ីត បានបង្ហោះរូបភាព ២ សន្លឹក អមដោយសារលើកទឹកចិត្តដល់កូនស្រីខ្លួន ខណៈមានអ្នកមួយចំនួនតូចរិះគន់មិនបានជួយលើកទឹកចិត្តដល់ ង៉ា ស្រីណាន ។ក្នុងនោះ តារាកំប្លែង ស្រីអ៊ីត ក៏បានភ្ជាប់សារយ៉ាងដូច្នេះថា៖ “ម៉ាក់ពិតជាសប្បាយចិត្ត ដែលឃើញកូនស្រីម៉ាក់តស៊ូបានប៉ុននេះ វាមិនមែនជារឿងមួយដែលងាយស្រួលទេ ទោះជាមានអ្នកមួយចំនួនតូចខមិនមើលងាយ

រិះគន់មិនជួយលើកទឹកចិត្ត បំបាក់ទឹកចិត្តកូនជាន់ពន្លិចកូនក៏ដោយ កូនត្រូវតែតស៊ូខំប្រឹងអោយបានល្អជាងនេះបន្ដទៀតកូនត្រូវចាំតែងតែជួបមានអ្នកស្រលាញ់កូនចូលចិត្តកូន នឹងមិនមានអ្នកមិនស្រលាញ់ មិនចូលចិត្តកូន ជៀសមិនផុតឡើយ អរគុណអ្នកដែលស្រលាញ់គាំទ្រកូនស្រីនាងខ្ញុំណាន ណាន ខ្ញុំពិតជាអរគុណរកអីប្រៀបមិនឡើយបាន” ។សាររបស់តារាកំប្លែង ស្រីអ៊ីត បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្របានចាប់អារម្មណ៍យ៉ាងខ្លាំង រហូតមានអ្នកចូលរួម ខំមិន លើកឡើងថា៖ “ស៊ូៗសំដីទាំងនេះហើយគឺជាស្ពានសំរាប់គាត់, ស៊ូៗក្មួយស្រី, ជូនពរidolទទួលបានជោគជ័យរហូត, បងជូនពរNan Nanជោគជ័យនៅវិស័យនេះដូចម៉ាក់ណា, ស៊ូៗទៅបងធ្វើមិចមនុស្សមានការគិតខុសគ្នា” ៕