រំភើបជំនួស! ពាក្យដែលបងតែងតែ​សន្យាជាមួយអូន៩ឆ្នាំ អូននឹងក្លាយជាព្រះនាង ពេលនេះបងបំពេញហើយ

31

ហ្វេសប៊ុក ៖ សំណេរ​ផ្អែមល្ហែម​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ ​បាន​ទទួល​ការ​ចាប់​អារម្មណ៍ និង​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន ​ថែម​ទាំង​មាន​អ្នក​ចូលមក​បញ្ចេញ​មតិ​ជា​បន្ត​បន្ទាប់​រាប់​រយ​នាក់​ផងដែរ។ ​ខ្លឹម​សារ​នោះ​រៀប​រាប់​ពី​ប្រវត្ដិ​ស្នេហ៍​ដ៏​យូរ​ឆ្នាំ ​ទម្រាំ​ពួក​គេ​បាន​ឈាន់​ដល់​ថ្ងៃ​រៀប​ការ​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បច្ចុប្បន្ន មាន​គូស្នេហ៍​ជាច្រើន ​បាន​ចំណាយ​ពេល​វេលា​ជាច្រើន​ឆ្នាំ​ក្នុង​ការ​ស្វែង​យល់​ចិត្ត​គ្នា សិក្សា​ពីគ្នា

ដើម្បី​ត្រៀម​ខ្លួន​ចាប់​ដៃគ្នា​ជា​គូ​អនាគត​រស់​នៅ​ជាមួយគ្នា​ដល់​ចាស់ ព្រោះ​ខ្លាច​ថា ​ស្គាល់ពី​គ្នា​រយៈ​ពេល​ខ្លី​ពេក​ អាច​ជួប​បញ្ហា​ច្រើន​នៅ​ថ្ងៃ​ក្រោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Chankuon Pach «ខ្ញុំស្រឡាញ់​គាត់ជាង ៩ឆ្នាំហើយ! តើអូនចាំទេ ពាក្យដែលបងតែងតែ​សន្យាជាមួយអូន ថាអូននឹងក្លាយ​ជាកូនក្រមុំ ហើយក្លាយជា​ព្រះនាងរបស់បង ពាក្យនេះបងតែងតែ​និយាយប្រាប់អូនរហូត អូនឃើញទេ ឥលូវនេះបង​បំពេញពាក្យសន្យា​ជាមួយអូនហើយ ​បងធ្វើវាបាន​ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពីនៅថ្នាក់ទី៧ យើងត្រឹមជាអ្នក​ស្គាល់គ្នាធម្មតា

ហើយយើងក៏មិនសូវបាន​និយាយគ្នាដែរ រហូតដល់​ថ្នាក់ទី៩ អាចថា ជារឿងចៃដន្យ ឬជានិស្ស័យក៏ពួកយើង​បានរៀនថ្នាក់​ជាមួយគ្នា ​ចាប់ពីពេលនោះ​មក ពួក​យើងក៏​បានទាក់ទងគ្នា​មកដល់ពេលនេះ ក្នុងរយៈពេល ៨ឆ្នាំ ៩ខែ។ ទម្រាំមកដល់ពេលនេះ​ពួកយើងជួប​រឿងច្រើនណាស់ ហើយក៏តស៊ូជា​មួយគ្នាច្រើន​មកដែរ

ហើយគេតែងតែ​សួរថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​“ម៉េចស្រលាញ់គ្នាបានយូរម្ល៉េះ?”“ធ្វើម៉េចស្រលាញ់​គ្នាបានយូរ?”​ស្រលាញ់គាត់​ជាគាត់​ទង្វើល្អៗ មិនថាតូចៗក៏ដោយ​ ហើយបើទោះ​មានរឿងអីក៏ដោយ​យើងអត់អោន​អោយ​គ្នាជានិច្ច ពិសេស​គឺការស្មោះត្រង់ ហើយអរគុណ​អូនដែល​ព្រមរួមដំណើរ​ជាមួយបង នូវដំណើរដ៏សែន​វែងមួយនេះ។ អរគុណអូន​ដែលតែងតែ នូវក្បែរបង ៩ឆ្នាំមកនេះ ព្រះនាងរ​បស់បង»៕