លោកខាន់ ជេមស៍ ទម្លាយមូលហេតុដែលស្រឡាញ់ប្រពន្ធខ្លាំងទោះមានគេថាភរិយាចាស់ជាងខ្លួនគឺដោយសារតែ​ (មានវីដេអូ)

25

ភ្នំពេញ ៖ សូមបញ្ជាក់បន្តិចផងដែរថា បើគិតមកដល់ពេលនេះ ចំណងអាពាហ៍ពិពាហ៍រវាងតារាចម្រៀងប្រុសរូបសង្ហា ខាន់ ជេមស៍ និង ភរិយាបណ្ដូលចិត្តមានរយៈពេលជាង ២២ ឆ្នាំហើយ ដោយក្នុងនោះប្ដីប្រពន្ធអ្នកទាំងពីរក៏ទទួលបានតំណក់ឈាមកូនប្រុសស្រីដល់ទៅ ៤ នាក់ផងដែរ។នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខាន់ ជេមស៍ កាន់តែបើកបង្ហាញពីជីវិតឯកជន ជាពិសេសពាក់ព័ន្ធនឹងរឿងគ្រួសារ បង្ហាញពីក្ដីស្រឡាញ់យ៉ាងធំធេងរបស់លោកចំពោះប្រពន្ធកូន

ស្ដែងពីសុភមង្គលក្នុងរង្វង់គ្រួសារយ៉ាងពេញទំហឹង ធ្វើឱ្យមហាជនជាច្រើនលាន់មាត់សរសើរថា ខាន់ ជេមស៍ ជោគជ័យទាំងលើវិថីសិល្បៈ និង មានគ្រួសារពោរពេញដោយភាពកក់ក្ដៅ។យ៉ាងណាមិញខណៈតារាចម្រៀង ខាន់ ជេមស៍ ទើបបើកបង្ហាញវត្តមានភរិយាជាសាធារណៈដំបូងៗ ក៏មានមហាជនមួយចំនួនតូចលើកឡើងថា ភរិយារបស់លោកមានមុខមាត់មិនសូវស្អាត ឬចាស់ជាងលោកជាដើម ប៉ុន្ដែពាក្យសម្ដីទាំងអស់នោះ ខាន់ ជេមស៍ មិនខ្វល់ឡើយ

បែរជាកាន់តែបង្ហាញការស្រឡាញ់ចំពោះភរិយាកាន់តែច្រើនឡើងៗ។មកដល់ពេលថ្មីៗនេះ ខាន់ ជេមស៍ ទើបទម្លាយហេតុផលនៅពីក្រោយកត្តាដែលធ្វើឱ្យលោកបាក់ចិត្តស្រឡាញ់ប្រពន្ធគ្មានថ្ងៃប្រែព្រោះលោកស្រឡាញ់ចិត្តថ្លើមរបស់នាង មិនមែនតែលើមុខមាត់ទេ។ ខាន់ ជេមស៍ បានបញ្ជាក់ហេតុផលមួយចំនួនទៀតនៅក្នុងវីដេអូ ចង់ដឹងច្បាស់សូមទស្សនាទាំងអស់គ្នា ៖