អ្នកនាងសុគន្ធ និសា ស្រឡាញ់គ្រួសារតូច ឱក សុគន្ធកញ្ញា ខ្លាំងដល់ថ្នាក់ទម្លាយរឿងមួយថា

58

ភ្នំពេញ ៖ ជឿជាក់មហាជននិយមតាមដានរឿង៉រាវកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ច្បាស់ជាបានជ្រាប និង ធ្លាប់សរសើរមកហើយពីជីវិតឯកជនរបស់អ្នកនាង ដែលមិនត្រឹមតែជាតារាចម្រៀងមានកេរ្តិ៍ឈ្មោះម្យ៉ាងទេ សូម្បីតែជីវិតគ្រួសារក៏មើលទៅល្អឥតចន្លោះ រហូត​ត្រូវបានចាត់ទុកជាគ្រួសារគំរូរបស់មហាជន និង មិត្តសិល្បៈជាច្រើនថែមទៀតផង។បើក្រឡេកទៅមើលអ្នកនាង សុគន្ធ និសា ឯនោះវិញ

ក៏ត្រូវបានចាត់ទុកជាលំដាប់តារាមានទាំងកេរ្តិ៍ឈ្មោះក្នុងសិល្បៈ និង ជីវិតគ្រួសារមិនចាញ់នឹងអ្នកនាង ឱក សុគន្ធកញ្ញា ដែរ តែយ៉ាងណាអ្នកនាង សុគន្ធ និសា នៅតែហាមាត់សរសើរដល់គ្រួសារអ្នកនាង ឱក សុគន្ធកញ្ញា ដែលជាមិត្តរហូតពោលពាក្យគោរពស្រឡាញ់ជាសាធារណៈទៀតផង។ជាក់ស្តែងកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២​ កន្លងទៅ

ដែលជាថ្ងៃខួបកំណើតគម្រប់ ៣ ឆ្នាំ របស់អូន ឆលី កូនប្រុសអ្នកនាង ឱក សុគន្ធកញ្ញា ស្រាប់តែអ្នកនាង សុគន្ធ និសា បានបង្ហោះសារ និង ទម្លាយពាក្យពីចិត្តថា ៖ «Happy birthday ក្មួយ​ Charlie Mommy Sokunkanha PaPa oeng_sokly. គ្រួសាររីករាយរបស់ពួកគាត់មានសុភមង្គលណាស់!​ Love both of you»៕