មិនចាំយូរ! ក្រោយចប់កម្មវិធីភ្ជាប់ពាក្យភ្លាម អ្នកនាងពេជ្រ សោភា ទម្លាយរឿងលាក់ក្នុងចិត្តមួយថា

30

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថាកាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ពេជ្រ សោភា និង ឆឹម សក្កដា បានធ្វើឲ្យ ហ្វេនៗ ផ្អើលពេញហ្វេសប៊ុក ដោយអ្នកទំាងពីរ បានគ្រងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត មើលជ្រុងណា ក៏អេមដែរ ពិសេស ចិញ្ចៀនពេជ្រ ធំញាក់ មានទំហំរហូតដល់ទៅ 10 លី ឯណោះ ក្នុងកម្មវិធីភ្ជាប់ពាក្យរបស់ខ្លួន។ដោយឡែក ក្រោយឃើញទិដ្ឋភាពទំាងនេះ ធ្វើឲ្យ មិត្តសិល្បៈ ហ្វេនៗ ក៏ដូចជា អ្នកស្គាល់ និងសាច់ញាតិ មិនតិចនាក់ទេ បានបង្ហោះសារជូនពរពី​​ច​ម្ងាយ

ឡើងផ្អើលពេញ ហ្វេសប៊ុក ព្រោះនេះគឺជាដំណឹងមួយ ដែលស្ទើរតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ថា ពេជ្រ សោភា សម្រេចជ្រើសរើស សក្កដា ជាគូអនាគត ហើយ។ក្រោយកម្មវិធីចប់ភ្លាម ពេជ្រ សោភា បានបញ្ចេញសារទំាងនេះចេញមកថា “ព្រឹកម៉ិញ MV បទ មិត្ត១០០ឆ្នាំ វគ្គ២ មិត្តភាពយូរអង្វែង Chhoem Sakada មែនអត់មិត្តភក្តិ? តែខ្ញុំហាមតាមគេ ខ្លាចមិត្តភក្តិឯហច្រឡំថា អត់មានមិត្តភក្តិម្នាក់នេះ យើងនៅថតវគ្គ៣ទៀតណា

អេតមីន: និយាយមែន MVនេះMVគ្មានថ្ងៃថតចប់”។តារាចម្រៀងស្រី រូបនេះបានបន្តថា “ពេលនេះមានតែយើងពីរនាក់ទេមិត្តភក្តិ គ្មានសម្លេងអ្នកណាមករំខានយើងទេMVវគ្គ២ MVនេះភ័យណាស់ ជិត៧ឆ្នាំហើយមិត្តភក្តិ”។សារចុងក្រោយ ពេជ្រ សោភា បានបន្ថែមថា “មិនបាច់ប្រាប់អ្នកណាថាយើងស្រលាញ់គ្នាប៉ុនណា មិចបាច់ផ្គាប់ចិត្តអ្នកណាថា យើងស្គាល់គ្នាប៉ុនណា មិនបាច់និយាយច្រើន សំខាន់អ្នកក្នុងផ្ទះដឹងច្រើន អរគុណដែលគោរពពាក្យសន្យា 11.11.2016 Pu Da: មីងអាចចាំខ្ញុំបានទេ 11.11.2022 Pu Da: សំខាន់មីងលែងមានអ្នកញ៉ែហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​