ក្រោយឃើញអ្នកនាងពេជ្រ សោភា ភ្ជាប់ពាក្យព្រឹកនេះភ្លាម ស្រាប់តែសុខ ពិសី បង្ហោះសារដាក់ចំៗថា

36

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា គិតមកដល់ឆ្នាំ ២០២២ នេះ តារាចម្រៀងស្ថិតក្នុងដួងចិត្តយុវវ័យ សុខ ពិសី មានអាយុ ៣០ ឆ្នាំផ្លាយទៅហើយ តែនាងនៅតែស្ពាយឈ្មោះជាកញ្ញានៅឡើយ ខណៈមិត្តភក្ដិមានអាយុស្របាលៗគ្នារៀបការមានកូន ខ្លះក៏ភ្ជាប់ពាក្យរកឃើញគូជីវិតស្ទើរអស់។ទោះបីជាមិត្តភក្ដិជុំវិញខ្លួនប្រកាសដំណឹងរៀបការ

ឬភ្ជាប់ពាក្យបន្តកន្ទុយគ្នា ប៉ុន្ដែ សុខ ពិសី នៅមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមីឱ្យអ្នកគាំទ្របានស្គាល់នៅឡើយ ដោយនាងកំពុងមមាញឹកនឹងការងារសិល្បៈផង ព្រមទាំងមុខជំនួញផង។យ៉ាងណាមិញស្រាប់តែនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ មហាជនអ្នកគាំទ្រកំពុងផ្ទុះការចាប់អារម្មណ៍ទៅនឹងពិធីភ្ជាប់ពាក្យរបស់កំពូលតារាចម្រៀង ពេជ្រ សោភា និង លោក ឆឹម សក្កដា ស្រាប់តែគេឃើញ សុខ ពិសី ក៏បានបង្ហោះសារជូនពរអនាគតគូស្វាមីភរិយាថ្មីមួយរូបនេះយ៉ាងមានអត្ថន័យផងដែរក្នុងនាមជាអ្នករាប់អានគ្នាក្នុងរង្វង់សិល្បៈ។ទន្ទឹមនឹងពាក្យជូនពរដល់កូនកំលោះកូនក្រមុំថា ៖

«Congratulation បងស្រី ស័ក្ដិសមគ្នាគ្មានទាស់» ក្នុងនោះ សុខ ពិសី បានហាមប្រាមអ្នកគាំទ្រសួរនាំនាងរឿងភ្ជាប់ពាក្យ ឬរៀបការថា ៖ «ហាមសួរពេលណាដល់វេនខ្ញុំ»៕