រំភើបជំនួស! អ្នកស្រីឡុង ស្រីមុំ បំពេញតួនាទីបានយ៉ាងល្អទៅកាន់ស្វាមី ពិតសាកសមជាឧត្តមភរិយាមែន (មានវីដេអូ)

28

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថាកំពូល​តារា​ចម្រៀង​ឧកញ៉ា​ព្រាប សុវត្ថិ បាន​រៀបការ​ជាមួយ​ភរិយា​ឈ្មោះ ឡុង ស្រីមុំ ក្នុង​ឆ្នាំ ១៩៩៧ នៅ​ភ្នំពេញ ហើយ​រហូត​មក​ទល់​ពេល​នេះ ទទួល​បាន​ចំណងដៃ​កូនប្រុស​ចំនួន​៣​នាក់ ដែល​ជា​តារា​ចម្រៀង​ផង​ដែរ រួមមាន សុវត្ថិ មុនី​វណ្ណ​, សុវត្ថិ មុនី​នាគ និង សុវត្ថិ សិរីវឌ្បាន ក្នុងនោះ កូនទាំង ៣ តែងដើរដោយ​គន្លង​ធម៌ ​ហើយ​មិនដែល​លេចឮ​រឿងអាស្រូវ​ណាមួយ​កើតឡើង​នោះ​ឡើយ៕

ក្រោយ​រៀបការ​ជាមួយ​ភរិយា​ជាង​២០​ឆ្នាំ​មក​ហើយ ជីវិត​ប្ដី​ប្រពន្ធ​របស់​លោក​វិញ ហាក់​កាន់​តែមាន​ភាព​ផ្អែមល្ហែម​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​គួរ​ឲ្យ​សរសើរ​ខ្លាំងណាស់​។​ យ៉ាងណាមិញ ជារឿយៗលោកជំទាវ ឡុង ស្រីមុំ តែងតែ​ទៅ​ជួយ​មើល​ការខុសត្រូវ​ស្វាមី​លើ​ការរៀបចំ​សំលៀកបំពាក់​តុបតែង​មុខមាត់​ជាដើម ដូចព្រះរាជបុត្រអញ្ចឹង

ហើយ​នៅ​លើ​បណ្ដាញ​សង្គម ឧកញ៉ា​ព្រាប សុវត្ថិ និង​ភរិយា ក៏​ឧស្សាហ៍ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ដោយនៅថ្ងៃទី១០ ខែ​វិច្ឆិកា ឆ្នាំ២០២២នេះ លោកជំទាវ ឡុង មុំ បានបង្ហោះវីដេអូ ​សកម្មភាព​ រៀបចំ​សម្លៀក​បំពាក់​តុបតែងខ្លួនឲ្យ​ស្វាមី​ ភ្ជាប់​ជាមួយ​សារបញ្ជាក់យ៉ាងខ្លីថា «តែងខ្លួន​ឲ្យ​អាយដល​ក្នុង​កម្មវិធី​Special»។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ