ចូលរួមរំលែកទុក្ខផង! តារាសម្ដែង TVB ជើងចាស់ ​Yu ​Chi ​Ming ​ទទួលមរណ​ភាព​ហើយគឺដោយសារតែ

30

ហ្វេសប៊ុក ៖ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ បើតាមការ​ចុះផ្សាយរបស់ ​HK01 បានឱ្យដឹង​ថាកូនប្រុសរ​បស់​តារាសម្ដែងជើង​ចាស់របស់ TVB ​លោក ​Yu Chi-ming ​បាន​ប្រកា​ស​ថា ឪពុករបស់គា​ត់បាន​ទទួល​មរណភាព​ក្នុងអាយុ ៧៨ឆ្នាំ។បើតាមការឱ្យដឹងបន្ថែមទៀតថា តារាសម្ដែង TVB ជើង​ចាស់រូបនេះ ត្រូវបានបញ្ជូន​ទៅមន្ទីរ​ពេទ្យភ្លាមៗ ដោយសារ​តែសុខភាពមិនល្អ ​និង ​ក្តៅខ្លួនខ្លាំង។ ​លោក Yu Chi-ming មិនអាចហូប​អាហារបានធម្មតាទេ

​ដូច្នេះរាងកាយរបស់​គាត់កាន់​តែអស់កម្លាំង និង ​មិនអាចនិ​យាយ​បានច្បាស់ឡើយ។យ៉ាងណាមិញ ប្រភពដដែលបានបន្តថា លោក Yu Chi-ming មានជំងឺដាច់សសៃឈាមខួរក្បាលកាលពីដើមឆ្នាំ ២០២២។ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ គាត់​បាន​ធ្លាក់​ខ្លួនពិការផ្នែកខាងឆ្វេង និង តម្រូវឱ្យមានរទេះរុញ។ តាំងពីពេលនោះមក

សុខភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនពីមួយថ្ងៃទៅមួយថ្ងៃ។ទោះជាយ៉ាងណាក៏ដោយ លោក Yu Chi-ming បានចំណាយពេល ៤០ ឆ្នាំក្នុងជីវិតអាជីពសិល្បៈរបស់គាត់ជាមួយ TVB ហើយជាតារាសម្តែង​ដែលទស្សនិក​ជនស្គាល់​យ៉ាង​ច្រើន​ផងដែរ៕