ឃើញ ពេជ្រ សោភា ចូលរោងភ្ជាប់ពាក្យនៅព្រឹកនេះ ធ្វើឲ្យ សុគន្ធ និសា រំភើបជំនួសដល់ថ្នាក់ពោលពាក្យទាំងរំភើបថា

36

ភ្នំពេញ ៖ សូមរំលឹកបន្តិចផងដែរថា កាលពី ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ មានម្ចាស់ហ្វេសប៊ុកមួយ ដែលត្រូវគេស្គាល់ជិតស្និតជាមួយ ពេជ្រ សោភា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែល ពេជ្រ សោភា និង លោក ឆឹម សក្កដា ថតកៀកកើយគ្នាយ៉ាងស្អិតល្មួត ដូចកំពុងត្រៀមធ្វើអ្វីអ៊ីចឹង។ ហ្វេសប៊ុកដដែលបានភ្ជាប់សារ ជាតម្រុយប្រាប់ថា “ជួបគ្នាថ្ងៃស្អែក11/11/2022 congratulations ឆឹម សក្ដដា ពេជ្រ​ សោភា”។ ដោយឡែក នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះទីបំផុតកំពូលតារាចម្រៀង ពេជ្រ សោភា និង ឆឹម សក្កដា

បានក្លាយជាគូដណ្ដឹងស្របតាមប្រពៃណី ខណៈអ្នកទាំងពីរបានកាន់ដៃគ្នារៀបចំពិធីភ្ជាប់ពាក្យយ៉ាងប្រណីត។ការប្ដូរឈ្មោះពីអតីតសង្សារមកក្លាយជាគូដណ្ដឹងស្ងាត់ៗរបស់សិល្បករ សិល្បការិនីមួយគូនេះបានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលមិនស្ទើរនោះទេ តែយ៉ាងណាគេក៏ឃើញមានមិត្តភក្ដិរួមចង្កោមសិល្បៈជាច្រើនបានបង្ហោះសារអបអរសាទរដល់អ្នកទាំងពីរឱ្យស្រឡាញ់គ្នាយូរអង្វែង រស់នៅប្រកបដោយសុភមង្គលផងដែរ។ងាកមកកំពូលតារាចម្រៀង សុគន្ធ និសា វិញ ក្រោយឃើញ ពេជ្រ សោភា

ដែលជាមិត្តសម្លាញ់រកបានបុរសល្អ ជាអ្នកសិល្បៈដូចគ្នាធ្វើជាគូអនាគត អ្នកនាងបានបង្ហាញអារម្មណ៍រំភើបជំនួសមិត្តជាខ្លាំង ហើយថែមទាំងបង្ហោះសារជូនពរមិត្តប្រកបដោយក្ដីស្រឡាញ់ថា ៖ «Congratulations ភា @pichsopheasp ពីរនាក់គាត់សមគ្នាណាស់ រំភើបជំនួស ជូនពរឱ្យភា មានសុភមង្គល សុខសប្បាយ សូមជូនពរអ្នកទាំងពីរ»៕