ចូលរួមអបអរផង! ទស្សនាទិដ្ឋភាពពិធីភ្ជាប់ពាក្យអ្នកនាង ពេជ្រ សោភា និង ឆឹម សក្កដា នៅព្រឹកនេះពិតជាស្រស់ស្អាតណាស់ជាពិសេសហ្វេនៗចាប់អារម្មណ៏ត្រង់នេះថា (មានវីដេអូ)

37

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា កាលពី ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ ចែដាណា បានបង្ហោះរូបភាពមួយសន្លឹក ពីសកម្មភាព តារាស្រីរូបនេះ កំពុងផ្អែមល្ហែមជាមួយ តារាសម្តែង ឆឹម សក្កដា ក្នុងថ្ងៃមង្គលការ ក្មួយប្រុស ពេជ្រ សោភា។ ទប់ចិត្តមិនជាប់ ចែដាណា ដាក់មួយម៉ាត់ថា “បងពេជ្រសោភា កុហកខ្ញុំ”។ ដោយឡែក នៅព្រឹកថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ មានដំណឹងដ៏ភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយតារាប្រុសស្រី ២ ដួង គឺអ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា បានលេចធ្លាយដំណឹងថាកំពុងដឹកដៃគ្នារៀបចំពិធីមង្គលពិសាស្លាដកកន្សែង ក្រោយពីប្រកាសបែកគ្នាជាង ១ ឆ្នាំ ដោយកំពុងតែបង្កើតក្ដីរំភើបចិត្តជំនួសពីមហាជនអ្នកគាំទ្ររបស់អ្នកទាំងពីរ និងធ្វើការជូនពរចំពោះថ្ងៃពិសេសរបស់អ្នកទាំងពីរផងដែរ។ហើយក្នុងថ្ងៃដ៏ពិសេសនេះ ពេជ្រ សោភា និង លោក ឆឹម សក្កដា សឹងតែមិនឃ្លាតចេញពីគ្នាមួយជំហាន ដោយនៅក្បែរ

និងស្និតស្នាលគ្នា ហើយរឹតតែធ្វើឲ្យ ហ្វេនៗ ដឹងកាន់តែច្បាស់ថា អ្នកទំាងពីរ អាចនឹងចូលរោងការឆាប់ៗខាងមុខនេះផងដែរ។កាន់តែច្បាស់ថែមទៀតនោះ មកដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ មានម្ចាស់ហ្វេសប៊ុកមួយ ដែលត្រូវគេស្គាល់ជិតស្និតជាមួយ ពេជ្រ សោភា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែល ពេជ្រ សោភា និង លោក ឆឹម សក្កដា ថតកៀកកើយគ្នាយ៉ាងស្អិតល្មួត ដូចកំពុងត្រៀមធ្វើអ្វីអ៊ីចឹង។ ហ្វេសប៊ុកដដែលបានភ្ជាប់សារ ជាតម្រុយប្រាប់ថា

“ជួបគ្នាថ្ងៃស្អែក11/11/2022 congratulations ឆឹម សក្ដដា ពេជ្រ​ សោភា”។ហ្វេសប៊ុក បងប្រុសម្នាក់ឈ្មោះ Much បានទំលាយរូបភាព មួយសន្លឹកទៀត ដោយសរសេរថា “ពិធីមង្គលពិសាស្លាដកកន្សែង កូនប្រុស ឆឹម សក្កដា កូនស្រី ពេជ្រ សោភា 11-11-2022″។ រួចឆ្លៀតភ្ជាប់សារខ្លីមួយទៀតថា “យប់នេះយប់បន្តិចហើយ”។ពេជ្រ សោភា ក៏បានបង្ហោះរូបមួយសន្លឹកដែរ ក្នុងថ្ងៃដដែលនេះ រួចនិយាយពាក្យប្លែកៗ ចេញមកថា “មិត្តភាពយូរអង្វែង មិត្តភាពខ្ញុំចេះ ខឹង ងរ ប្រច័ណ្ឌ អ្នកណាថា Private សប្បាយ មួរម៉ៅ ហប់ៗចិត្តចង់ស្ទះ”។ឃើញបែបនេះ ហ្វេនៗ ចូល comment ទំាងភ្ញាក់ថា ៖ វិលវល់ណាស់, មានរឿងអីអ៊ីចេះ?, រំភើបជំនួស, រំភើបណាស់អាយដលខ្ញុំមានម្ចាស់បេះដូងហើយ,

សង្ឃឹមថាមិន Prank ហ្វេនទៅចុះ, ច្បាស់ៗហ្មង រំភើបខ្លាំងណាស់ Big Congratulations My Beloved Idol។មិនទាន់អស់ទេ ក្រោយដឹងរឿងនេះ ធ្វើឲ្យ ចែដាណា នៅអត់សុខទេ ក៏បានបង្ហោះសារទំាងព្រឹក ថ្ងៃទី ១១ ខែវិច្ឆិកា ជូនពរ លោក សក្កដា និង សោភា ឡើងម៉ាអេម “ថ្ងៃនេះ ជាថ្ងៃពិសេស បងទាំងពីរ ជូនពរបង ពេជ្រ សោភា និងបង ឆឹម សក្កដា ចាប់ពីថ្ងៃនេះតទៅ អោយមានសុភមង្គល ហេងៗ”។យ៉ាងណាមិញ នៅមុននេះបន្តិច នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ថ្ងៃពិសេសរបស់ អ្នកទំាងពីរបានមកដល់ហើយ ដោយគ្រងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ ស្រស់ស្អាតញាក់ មើលជ្រុងណា ក៏ឃើញស្អាតដែរ ពិសេស ចិញ្ចៀនពេជ្រ ធំញាក់ មានទំហំរហូតដល់ទៅ 10 លី ឯណោះ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅមើលរូបភាពស្អាត ក្នុងថ្ងៃភ្ជាប់ពាក្យ លោក ឆឹម​ សក្កដា និង ពេជ្រ សោភា ទំាងអស់គ្នា ៖