រំភើបជំនួស! ក្រោយអ្នកនាងពេជ្រ សោភា និងឆឹម សក្កដា ប្រកាសចូលរោងភ្ជាប់ពាក្យជាផ្លូវការ ស្រាប់តែចែ ដាណា បង្ហោះសារជូនរឿងមួយថា

36

ភ្នំពេញ ៖ សូមរំលឹកបន្តិចផងដែរថា កាលពី​ប៉ុន្មាន​ខែ​មុន​​ អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ទទួល​ដំណឹង​ថា តារា​សម្ដែង​ប្រុស​លោក​ ឆឹម សក្កដា និង​តារា​ចម្រៀង​ស្រី​ហង្ស​មាស ​អ្នក​នាង ពេជ្រ សោភា​ បាន​ដើរ​ដល់​ផ្លូវ​បំបែក ទាំង​ដែល​គ្មាន​នរណា​ម្នាក់ ​​ដឹង​ពី​មូលហេតុ​ច្បាស់លាស់។ ដោយឡែក នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ ចែដាណា បានបង្ហោះរូបភាពមួយសន្លឹក ពីសកម្មភាព តារាស្រីរូបនេះ

កំពុងផ្អែមល្ហែមជាមួយ តារាសម្តែង ឆឹម សក្កដា ក្នុងថ្ងៃមង្គលការ ក្មួយប្រុស ពេជ្រ សោភា។ ទប់ចិត្តមិនជាប់ ចែដាណា ដាក់មួយម៉ាត់ថា “បងពេជ្រសោភា កុហកខ្ញុំ”។ហើយក្នុងថ្ងៃដ៏ពិសេសនេះ ពេជ្រ សោភា និង លោក ឆឹម សក្កដា សឹងតែមិនឃ្លាតចេញពីគ្នាមួយជំហាន ដោយនៅក្បែរ និងស្និតស្នាលគ្នា ហើយរឹតតែធ្វើឲ្យ ហ្វេនៗ ដឹងកាន់តែច្បាស់ថា អ្នកទំាងពីរ អាចនឹងចូលរោងការឆាប់ៗខាងមុខនេះផងដែរ។កាន់តែច្បាស់ថែមទៀតនោះ មកដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២

មានម្ចាស់ហ្វេសប៊ុកមួយ ដែលត្រូវគេស្គាល់ជិតស្និតជាមួយ ពេជ្រ សោភា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែល ពេជ្រ សោភា និង លោក ឆឹម សក្កដា ថតកៀកកើយគ្នាយ៉ាងស្អិតល្មួត ដូចកំពុងត្រៀមធ្វើអ្វីអ៊ីចឹង។ ហ្វេសប៊ុកដដែលបានភ្ជាប់សារ ជាតម្រុយប្រាប់ថា “ជួបគ្នាថ្ងៃស្អែក11/11/2022 congratulations ឆឹម សក្ដដា ពេជ្រ​ សោភា”។ពេជ្រ សោភា ក៏បានបង្ហោះរូបមួយសន្លឹកដែរ ក្នុងថ្ងៃដដែលនេះ រួចនិយាយពាក្យប្លែកៗ ចេញមកថា “មិត្តភាពយូរអង្វែង មិត្តភាពខ្ញុំចេះ ខឹង ងរ ប្រច័ណ្ឌ
អ្នកណាថា Private សប្បាយ មួរម៉ៅ ហប់ៗចិត្តចង់ស្ទះ”។

លុះដល់យប់បន្តិច កាន់តែច្បាស់ថែមទៀតនោះ មានបងប្រុសម្នាក់ឈ្មោះ Much បានទំលាយរូបភាព មួយសន្លឹកទៀត ដោយសរសេរថា “ពិធីមង្គលពិសាស្លាដកកន្សែង កូនប្រុស ឆឹម សក្កដា កូនស្រី ពេជ្រ សោភា 11-11-2022″។ រួចឆ្លៀតភ្ជាប់សារខ្លីមួយទៀតថា “យប់នេះយប់បន្តិចហើយ”។ ក្រោយឃើញសារបែបនេះ ចែ ដាណា ក៏បង្ហោះរូបភាពមួយសន្លឹកអមជាមួយសារថា ៖ «ថ្ងៃនេះជាថ្ងៃពិសេសបងទាំងពីរ🙏🙏🙏
ជូនពរបង ពេជ្រសោភានិងបង ឈឹមសក្កដា ចាប់ពីថ្ងៃនេះតទៅអោយមានសុភមង្គល ហេងៗ🙏»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​