អ្នកនាងស៊ឹម សូលិកា លេង surprise កាដូ ខួបកំណើតកូនស្រីសំណប់ចិត្ត ជុំវិញផ្ទះមើលហើយរំភើបជំនួស

78

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបស្គាល់ច្បាស់ហើយថាអ្នកនាង ស៊ឹម សូលិកា គឺជាពិធីការិនី និងជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ ដែលទស្សនិកជនជាច្រើន មិនដែលមើលរំលង ហើយក៏ទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។ដោយឡែក ងាកមកមើលពី ជីវិតក្នុងគ្រួសាររបស់ សូលិកា វិញម្តង គ្រប់គ្នា នឹងរឹតតែចាប់អារម្មណ៍ថែមទៀត ដោយក្រៅពីមុខជំនួញ និងអាជីព សូលិកា និងស្វាមី តែងតែបបួលកូនស្រីសំណព្វចិត្តម្នាក់ ទៅដើរលេង រំសាយអារម្មណ៍

ញឹកញាប់ណាស់ មើលទៅពិតជាពោរពេញដោយភាពកក់ក្តៅ និងមានក្តីសុខ។យ៉ាងណាមិញ កាលពី ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ចំថ្ងៃខួបកំណើត កូនស្រី សំណព្វចិត្ត ស្រាប់តែ ឃើញ សូលិកា និងស្វាមី យកនំខួប និងផ្កាមួយបាច់ដ៏ស្រស់ស្អាត រួមនិងការតុបតែងផ្ទះយ៉ាងស្រស់ស្អាត surprise កូនស្រី ក្នុងថ្ងៃខួបកំណើត មើលទៅសាមញ្ញជាលក្ខណៈគ្រួសារមែន តែពោរពេញដោយក្តីសុខ ស្នាមញញឹម និងមានសុភមង្គលណាស់។មិនទាន់អស់ចិត្តមកដល់ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ម្សិលម៉ិញនេះ

សូលិកា បានបង្ហោះរូបភាពស្អាតៗ ក្នុងថ្ងៃពិសេសកូនស្រី រួចឆ្លៀតជូនពរបន្ថែមថា “ចាស់មួយឆ្នាំទៀតហើយពៅម៉ែអើយ ឆ្នាំនេះម៉ែគ្មានកាដូអីច្រើននោះទេ មានតែជួយដាំសួនជុំវិញផ្ទះ ដើម្បីអោយកូន មានការងារបន្ថែមទៀត គឺស្រោចទឹកមើលថែទាំជាប្រចាំទៅ បើកូនចង់បានទេសភាព ស្រស់បំព្រង ផ្ការីក ស្គុសស្គាយ សូមកូនជួបតែសំណាងល្អមនុស្សល្អៗ ណាកូន មានទ្រព្យសម្បត្តិច្រើនស្តុកស្តម្ភ ជោគជ័យពេញមួយជីវិត ។”។