ទីបំផុតចែ ដាណា ចេញ MV បទ «គ្មានអ្នកណាកែប្រែចិត្តអូន» ជាផ្លូវការហើយដោយមានការចូលរួមសម្តែងជាមួយលោកសេង មង្គល ពិតជាសាកសមគ្នាល្អមើលណាស់ (មានវីដេអូ)

43

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា តារាសម្តែងនិងជាពិធីករលោកសេង មង្គល ដែលមានសាច់សរខ្ចី សាច់ដុំកង់ៗ ខ្ពស់ស្រលះ មានទេពកោសល្យ និងសមត្ថភាពរបស់លោក ទាំងនៅក្នុងការសម្តែង និងធ្វើជាពិធីករនៅក្នុងកម្មវីធីប្រកួតធំៗមួយចំនួនដូចជាកម្មវីធី ប្រកួត Mister Cambodia ជាដើម។យ៉ាងណាមិញ កាលពីកន្លងទៅលោកបានក្លាយជាBA របស់ក្រុមហ៊ុន ចែដាណា ផងដែរ ជាពិសេសលោក និងចែ មានទំនាក់ទំនងគ្នាដូចគូរស្នេហ៌ចឹងធ្វើអោយមហាជនជាច្រើន

ជូនពរអ្នកទាំង២ទៀតផង៕ យ៉ាងណាមិញ មកដល់ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២២​ ម្សិលម៉ិញនេះ ចែដាណា បានបញ្ចេញ MV នេះផ្លូវការបាត់ ដោយបកស្រាយដោយលោកស្រីផ្ទាល់ រួមនិងសម្តែងជាមួយ បុរសសង្ហា លោក សេង មង្គល ទៀតផង។មួយបទនេះ មិនត្រឹមតែមានន័យប៉ុណ្ណោះទេ ថែមទំាងកម្សត់ទៀតផង ពិសេសត្រង់ឈុត ឪពុកខាងប្រុសពោលទៅ កាន់ខាងស្រីថា “ក្មួយល្មមដល់ពេលក្មួយត្រឡប់ទៅវិញហើយ ក្មួយដឹងខ្លួនឯងថា

មកពីទីកន្លែងណា ក្មួយអាចត្រឡប់ទៅវិញនៅកន្លែងនោះទៅ ហើយកុំមកចង់រស់នៅជាមួយកូនប្រុសរបស់ពូ ធ្វើអ្វី​ ពូជាមនុស្សដែលមានមុខមាត់នៅទីនេះមិនអាចទទួលមនុស្សដែលគ្មានប្រវត្តិដូចជាក្មួយឲ្យរស់នៅជាមួយបាននោះទេ អ៊ីចឹងក្មួយអញ្ជើញមកទីណា ក្មួយអាចត្រឡប់ទៅទីនោះបានហើយ ចាំសំដីពូផង…”។ស្រាប់តែ 6 ខែក្រោយមក អ្នកទំាងពីរ….។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាសាច់រឿង ក្នុងបទចម្រៀងនេះ នឹងទៅជាយ៉ាងណានោះ ថាខាងស្រី បានជួបខាងប្រុស ដែរឬអត់នោះ៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​