មិនធម្មតា! តារាចម្រៀងអ៊ី ណូ ទម្លាយរឿងឡើងឆាកតន្រ្តីម្ដងៗទទួលបានតម្លៃខ្លួនរហូតដល់ទៅ

27

ភ្នំពេញ ៖ អ៊ីណូ ត្រូវបានមហាជនចាត់ទុកជាតារាចម្រៀងដ៏ពេញនិយមមួយរូបក្នុងស្រទាប់យុវវ័យ ដោយលោកមានស្ទីលតុបតែងខ្លួនប្លែកពីគេ ចេះបង្កើតក្បាច់រាំប្លែកៗ ចំណែកឯទឹកដមសំឡេងវិញក៏ពីរោះ មានចំណុចពិសេសមួយបែបម្យ៉ាងដើម្បីឱ្យអ្នកគាំទ្រកត់សម្គាល់។គិតមកដល់ពេលនេះ អ៊ីណូ បានប្រឡូកក្នុងវិថីសិល្បៈរាប់ឆ្នាំមកហើយ

ក្នុងនោះលោកក៏នៅតែទទួលបានការគាំទ្រយ៉ាងច្រើនពីបណ្ដាទស្សនិកជនក្មេងចាស់ប្រុសស្រី ដែលជំរុញឱ្យតារាប្រុសរូបនេះ មានទីផ្សារការងារជាប់រដឹក ជាពិសេសជារឿយៗ គេឃើញម្ចាស់បទ «អូនកុំយំ» រូបនេះ តែងបង្ហាញមុខលើឆាកតន្រ្តីផ្សេងៗមិនសូវបាត់ឡើយ។និយាយដល់ការបង្ហាញវត្តមានច្រៀងលើឆាកតន្រ្តី ថ្មីៗនេះ អ៊ីណូ

បានបង្ហើបពីតម្លៃខ្លួនប្រាប់អ្នកគាំទ្រតាមរយៈបណ្ដាញសង្គមដោយមិនលាក់លៀមថា ពេលឡើងឆាកតន្រ្តីនៅតាមខេត្តម្ដងៗ លោកទទួលបានតម្លៃខ្លួនចន្លោះពីខ្ទង់ជាង ១ ពាន់ដុល្លារក្រាស់រហូតដល់ជាង ២ ពាន់ដុល្លារឯណោះ៕