លោកតា វិចទ័រ ឃើញអូន មេរ៉ា កូនរបស់ វ៉ាន់ នីឡា មុខមាត់គួរអោយក្នាញ់ពេក ក៏ពោលពាក្យបែបនេះថា

46

ភ្នំពេញ ៖ ប្រិយិត្តជាច្រើនប្រហែលជ្រាបដឹងហើយថា ក្រោយពីសាងឈ្មោះល្បីល្បាញរួចមក វ៉ាន់ នីឡា ក៏បានបិទទំព័រនៅលីវរបស់ខ្លួន ដោយបានចូលរោងការតាមប្រពៃណីខ្មែរជាមួយកំលោះសង្ហាម្នាក់ឈ្មោះថា ស៊ុត សក្ការៈ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ក្រោមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន ។ដោយឡែក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ អ្នកនាង វ៉ាន់ នីឡា ក៏សម្រាលបានកូនស្រីម្នាក់ ដែលមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងដល់ហើយ ថែមទាំងដាក់ឈ្មោះឲ្យកូនយ៉ាងពីរោះថា មេរ៉ា (Mera) ។នេះបើយោងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោកតា វិចទ័រ

ដែលជាអ្នកដឹកនាំរឿងកំប្លែង និងត្រូវជាលោកឪពុកបង្កើតរបស់អ្នកនាង បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ភ្ជាប់សារប្រាប់ថា៖ “ចៅទី2 កូនរបស់កូនស្រីនីឡា សូមសុខសប្បាយណាចៅ” ។ជាមួយគ្នានេះផងដែរ នៅថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ ២០២២ កន្លងផុតមកនេះ ស្វាមីអ្នកនាង វ៉ាន់ នីឡា ក៏បានភ្ជាប់សារបញ្ជាក់ប្រាប់ទៀតថា៖ “ជំរាបសួរ ! អូនឈ្មោះ Mera កើតនៅថ្ងៃទី 12 ខែ 09 ឆ្នាំ 2022 វេលាម៉ោង 01:26 ពេលថ្ងៃ” ។ដោយឡែក កាលពីថ្មីៗកន្លងទៅនេះ លោកតា វិចទ័រ

បានទម្លាយរូបថតរបស់អូន មេរ៉ា របស់កូន នីឡា ប៉ុន្មានសន្លឹក ដែលមើលទៅលោកតាហាក់ស្រលាញ់ចៅខ្លាំង ថែមទាំងគ្រឺត ដល់ថ្នាក់លោកតា និយាយថា“ចុងសប្តាហ៍នេះលោកតានៅផ្ទះមើលចៅ” ។មិនទាន់អស់ នៅមុននេះបន្តិច នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ លោកតា វិចទ័រ បានបង្ហោះរូបភាពអូន មេរ៉ា ប៉ុន្មានសន្លឹក ឡើងឃ្យូដគួរឲ្យស្រលាញ់ ថ្ពាល់ប៉ោងៗ រួចនិយាយយ៉ាងខ្លីថា៖ “ចៅលោកតា” ។ ឃើញអូន មេរ៉ា គ្រឺតពេកហ្វេនៗចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖“ខ្នាញ់ណាស់, ស្អាតណាស់, មើលលោតាទៅចង់លេបចៅទុកក្នុងពោះហើយ, ពេញស្រលាញ់ ពេញបេះដូង, បានចៅគួរអោយស្រលាញ់បីចៅរហូតលោកតា, ជូនពរអូនតូចសុខភាពល្អ, ស្រលាញ់ចៅមួយថាំង, លោកតាមើលចៅតែពេលចៅស្ងៀមទេ តែចៅយំប្រគល់អោយលោកយាយអ្នកមើលម្តងហើយ”៕