អ្នកនាង Love riya ថ្ងៃទី ២ នៃពិធីបុណ្យអុំទូក នាំអូនទែនទែន មកលេងស្វាមីដល់កន្លែងធ្វើការជាពិេសសផ្តាំសារមួយថា (មានវីដេអូ)

38

ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាហ្វេសប៊ុកអ្នកនាង Love Riya ដែលជាអ្នកលក់ឡេដ៏ល្បីឈ្មោះមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត មានលុយឡាន ផ្ទះវីឡា ជាពិសេសមានមុខជំនួញជាច្រើននៅក្នុងដៃទៀតផង៕ សូមរំលឹកបន្តិចផងដែរថា អ្នកនាង ធ្លាប់បានរៀបការម្តងហើយតែលែងលះគ្នាវិញ ដោយបន្សល់បាននូវកូនស្រីដ៏គួរអោយស្រលាញ់មួយគឺអូន ទែនៗ។ មិនទាន់បានប៉ុន្មានផង ស្រាប់តែ អ្នកនាង Love Riya បានស្គាល់កំលោះរូបសង្ហារម្នាក់មានមុខងារជាមន្រ្តីប៉ូលីសគឺលោក ហេង គីមហៀង៕

ក្នុងនោះដែរ ក្រោយស្វែងយល់ចិត្តមួយរយៈពេលខ្លីមក អ្នកទាំង ២បានសម្រេចចិត្តចូលរោងការជាមួយគ្នាតាមប្រពៃណីខ្មែរហើយដែលកម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ។ ក្រោយរៀបការរួច គេឃើញ អ្នកទំាងពីរ តែងតែបង្ហាញ ស្នាមញញឹម ក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន

ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តង ព្រមទំាងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅគួរឲ្យច្រណែនខ្លាំងណាស់ ពិសេស Love Riya កំពុងមានផ្ទៃពោះកូនប្រុសទី 2 ហើយ ជាមួយ លោក គីមហៀង ស្វាមីក្រោយ ធ្វើឲ្យ អ្នកទំាងពីររំភើបចិត្តស្ទើរហោះ ព្រោះការប៉ងប្រាថ្នារបស់ខ្លួន បានសម្រេចហើយ ហើយអ្នកទំាងពីរដាក់ឈ្មោះឲ្យ កូនប្រុសម្នាក់នេះពីរោះណាស់ ដាក់ថា ហៀង អារីយ៉ាផាយុ (ប្រុសតន)។គិតត្រឹមថ្ងៃទីនេះ ពពោះបាន 8 ខែ ១១ ថ្ងៃហើយ តែបើនិយាយពីសម្រស់វិញគឺ នៅស្អាត និងក្មេងដដែល

អត់ប្រែសោះ ដល់ថ្នាក់ ហ្វេនៗ នាំគ្នានិយាយត្រង់ៗថា ៖ មុខដូចកូនក្មេងចឹងអូនស្អាតណាស់, ជូនពរបងស្រីនិងក្មួយសុខភាពល្អ, So cute។ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ចំថ្ងៃបុណ្យអ៊ុំទូក ថ្ងៃទី ២ ពេលដឹងថាស្វាមីជាប់ប្រចាំការនៅកន្លែងធ្វើការ ហើយនឹកប្រពន្ធកូនថែមទៀតនោះ ធ្វើឲ្យ Love Riya នៅមិនសុខ ក៏បាន នាំ អូនទែនទែន ទៅលេងស្វាមី ដល់កន្លែងធ្វើការអ៊ីចឹងហ្មង មើលទៅពិតជាពោរពេញដោយស្នាមញញឹម និងក្តីសុខណាស់។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

https://youtu.be/iRXPBP9f0Mg​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​