អុញនោះ! ស្ងាត់ៗ Idol ហេង​ វិសាល បង្ហោះសារព្រមានទៅកាន់អ្នកធ្វើអោយស្រី នា ប៉ះពាល់ផ្លូវអារម្មណ៏ថា

67

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែ បងប្អូន ក៏ដូចជា មិត្តយុវវ័យ មិនតិចនាក់ទេ ពិតជាស្គាល់ YouTuber ដ៏ល្បីឈ្មោះម្នាក់ ជាក់ជាមិនខាន គឺ កញ្ញា ជា ស្រីនា នោះ ហើយមកដល់ពេលនេះ ស្រីនា កាន់តែ ទទួលបាន ប្រជាប្រិយភាពខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ត្រឹមរយៈពេលខ្លះប៉ុណ្ណោះ ព្រមទាំងលេចមុខ ក្នុងកម្មវិធីផ្សេងៗ មិនដែលដាច់ឡើយ។ ដោយឡែក នៅថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២២ នេះតារា YouTuber, Vlogger និងជា Influencer ដ៏ល្បីឈ្មោះគឺកញ្ញា ជា ស្រីនា និងលោក ហេង វិសាល បានដឹកដៃគ្នាចូលរោង “ពិធីពិសាស្លាដកកន្សែង” ឬ “ភ្ជាប់ពាក្យ”ហើយក្រោយទាក់ទងគ្នាមកជាង ២,៣ ឆ្នាំតែមិនបង្ហាញអោយមហាជនបានដឹង លាក់ឡើងជិតឈឹងតែម្ដង ធ្វើអោយមហាជនអ្នកគាំទ្រជាច្រើនឃើញហើយភ្ញាក់ផ្អើលនិងរំភើបជាខ្លាំងតែម្ដង ។

ក្រោយភ្ជាប់ពាក្យ ស្រាប់តែនៅថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះលោក ហេង វិសាល ក្ដៅចិត្តខ្លាំងចេញមុខការពារ ស្រីនា ជាគូដណ្ដឹងរបស់បែបនេះថា ៖ «ពួកខ្ញុំតែងតែជឿលើរឿងធ្វើល្អបានល្អ ហើយក៏មិនចង់ឲ្យអ្នកណាមានបញ្ហា ឬក៏លំបាកដែរ ប៉ុន្តែមួយរយះនេះមានពត៍មានប្រឌិតជាច្រើន ដែលចោតយើង និងធ្វើឲ្យប៉ះពាល់ដល់កិតិ្តយសពួកយើងជាខ្លាំង។ខ្ញុំគិតថាដោយសារពួកគាត់នៅក្មេងទើបគិតខុសមួយពេល មិនចង់ឲ្យគាត់មានបញ្ហា

ទើបនៅស្ងៀម ប៉ុន្តែមិនទាន់ប៉ុន្មានពួកគាត់ក៏បន្តទៀត ចឹងខ្ញុំសម្រេចចិត្តថានឹងឲ្យផ្លូវច្បាប់ជាអ្នករកយុត្តិធម៍ឲ្យទៅចុះ។កុំគិតថាផុសហើយលុប និងមិនបញ្ចេញឈ្មោះប្អូនបានរួចខ្លួន ហ៊ានធ្វើ ហ៊ានទទួល។លើកទីមួយអាចជាការគិតខុស លើកទី២គឺមានចេតនា” និង “អ្នកដែលធ្វើឲ្យមនុស្សដែលខ្ញុំស្រឡាញ់ឈឺចាប់មិនរួចខ្លួនទាំងអស់បើពួកខ្ញុំមិនធ្វើចឹងទេនឹងមានអ្នកក្រោយនឹងរងគ្រោះបន្ទាប់ទៀត នេះគឺជាមេរៀនមួយ ថ្ងៃក្រោយសូមគិតមុនគូរ”,

“អ្វីដែលគួរឲ្យខ្លាចបំផុត សម័យនេះផុសអ្វីក៏មានអ្នកជឿដែរ ទោះបីជាគ្មានផស្តុតាងក៏ដោយនេះហើយគឺជាគុណវិបត្តិរបស់មនុស្សសាធារណៈជន ពួកគាត់អាចគិតថាវាសប្បាយដែលប្រឌិតរឿងហើយផុសព្រោះបានការចាប់អារម្មណ៍ច្រើនប៉ុន្តែពួកគាត់មិនគិតទេថាវាបានប៉ះពាល់ផ្លូវអារម្មណ៍ពួកយើងយ៉ាងណា។បងគិតថាប្អូនក្មេង លើកនេះបងលើកលែងឲ្យ ប៉ុន្តែចាប់ពីពេលនេះទៅខ្ញុំនឹងមិនអត់អោនឲ្យអ្នកណាដែលដើរបង្ខូចឈ្មោះពួកយើងទាំងអស់កុំគិតថាអត់ដាក់ឈ្មោះពិត ដាក់រូបតុក្តតាគេរកមិនឃើញ” ដោយបានបន្ថែមថា “បងសុំទោសដែលបងប្រាប់ឲ្យអូននៅស្ងៀម, ប៉ុន្តែចាប់ពីពេលនេះទៅអ្នកដែលធ្វើឲ្យអូនឈឺចាប់ បងសន្យាថាពួកនោះនឹងសងអូនវិញគុណជា10 Srey Nea”ដោយទំនងជាមានអ្នកណាធ្វើអោយ ស្រីនា ប៉ះពាល់ផ្លូវចិត្តខ្លាំងទើប វិសាល ចេញមុខការពារនាងបែបនេះតែមិនដឹងថាជាអ្នកណាឡើយ៕