ស្ងាត់ៗអ្នកនាងពេជ្រ សូលីកា នាំកូនប្រុស និងប្អូនស្រី ផ្តិតរូបភាពជាច្រើនយ៉ាងស្រស់ស្អាតនៅកំពង់សោម ធ្វើអោយហ្វេនៗសរសើរថា

29

ភ្នំពេញ ៖ គួររំលឹក និងបញ្ជាក់ឡើងវិញ បន្តិចផងដែរថា អ្នកនាង ពេជ្រ សូលីកា គឺជា តារាចម្រៀង ស្រីស្រស់ស្អាត និងវ័យក្មេងម្នាក់ ប្រចាំផលិតកម្ម រស្មីហង្សមាស ហើយក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ដដែល ពីសំណាក់ អ្នកគាំទ្រខ្លួន មកទល់ពេលនេះ។ បទពីរោះៗច្រើនណាស់ របស់ សូលីកា ដែលនៅតែឆក់បេះដូង អ្នកគាំទ្រ មិនឲ្យចេះធុញ កាន់តែស្តាប់ កាន់តែពីរោះជាប់ចិត្ត ជាពិសេស បទចម្រៀង ទាក់ទងមនោសញ្ចេតនា ស្នេហា ឈឺចាប់។ ដោយឡែក ងាកទៅជីវិតសិល្បះវិញ អ្នកនាង ពេជ្រ សូលីកា មានបទចម្រៀងបែបញាក់កន្រ្តាក់អារម្មណ៍ ជាពិសេសបទបែបមនោសញ្ចេតនា ហើយក៏ជាតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសផងដែរ ជាមួយសមត្ថភាព ក៏ដូចជាទេពកោសល្យពេញខ្លួន

អមដោយទឹកដមសំនៀងដ៏ផ្អែមពីរោះក្រអួនក្រអៅ ថែមទាំងមានរូបសម្រស់អំណោយផលពីធម្មជាតិ បានធ្វើឲ្យតារាស្រីរូបនេះ កាន់តែមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងលើវិថីសិល្បៈចម្រៀងមួយនេះ ។យ៉ាងណាមិញ ថ្មីៗកន្លងមកនេះ អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿសោះថា ពេជ្រ សូលីកា និងគូស្នេហ៍របស់នាង បានដើរដល់ផ្លូវបំបែកហើយ ដោយរស់នៅមិនចុះសម្រុងនឹងគ្នា ហើយក៏បន្សល់ទុកនូវកូនប្រុសម្នាក់ឈ្មោះថា Wednesday Aari ។ដ្បិតថា ពេជ្រ សូលីកា បានជួបរឿងរ៉ាវស្នេហាខកបំណងក៏ពិតមែន

ប៉ុន្តែរូបនាងត្រូវបានហ្វេនៗ សរសើរពេញៗមាត់ ជាមួយភាពរឹងមាំ ទាំងដែលមិនបានបង្ហាញនូវទុក្ខសោក ឬភាពទន់ជ្រាយសោះឡើយ បែរជាខិតខំប្រឹងប្រែងធ្វើជាអ្នកម៉ាក់ដ៏ពូកែម្នាក់ មើលថែកូនប្រុស និងប្អូនស្រីម្នាក់ទៀត ដែលអ្នកទាំងពីរកំពុងតែមានភាពលូតលាស់ធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ ។បើនិយាយពីរូបសម្ផស្សរបស់តារាស្រីរូបនេះវិញ នៅតែស្រស់ស្អាតក្មេងជាងវ័យ ដ្បិតថានាងស្ពាយឈ្មោះជាស្រ្តីមេម៉ាយទាំងវ័យក្មេង ហើយក៏មានកូនប្រុសម្នាក់រួចក៏ដោយ

តែអ្នកមេម៉ាយសាច់សខ្ចីរូបនេះ ពូកែតុបតែងខ្លួន ចាយរាង ជះភាពស្រស់ស្អាតខ្លាំង មើលទៅឡើងឃ្យូដ ។ជាក់ស្តែងកាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នាម្សិលមិញនេះ ម៉ីជីង បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយបងស្រីរបស់ខ្លួន និងក្មួយប្រុស ដែលជាសកម្មភាពជិះទូកលំហែកាយនៅលើផ្ទៃសមុទ្រ ក្រុងព្រះសីហនុ ថែមទាំងភ្ជាប់សារយ៉ាងខ្លីថា៖ “Family trip” ។រូបភាពប៉ុន្មានសន្លឹកនេះត្រូវបានអ្នកគាំទ្រជាច្រើនបានចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “ដូចកូនភ្លោះក្មួយ, ស្អាតណាស់ idolតូច, Cute, Love you Mei Jing idol touch, Beautiful, មុខដូចម៉ែកូន, មុខដូចណាស់Idol, មុខឃ្យូតដូចបង ប្អូនបង្កើតមែនបង” ៕សូមប្រិយមិត្តទស្សនារូបភាពខាងក្រោមនេះ