ថាមែនៗ! ឧកញ៉ា ​លាន អា​ហ្វ្រី​ល​គីនីន​ និង ភរិយា បង្ហោះសារផ្កែផ្កាអោយគ្នាបែបនេះថា

32

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា អ្នកលក់អនឡាញដ៏ល្បីឈ្មោះអ្នកនាង យូ លីណា សម្រេចចុះសំបុត្រអាពាហ៍ពិពាហ៍ក្លាយជាប្ដីប្រពន្ធស្របច្បាប់រួចមក ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន ក្រោយពី​សែនព្រេនតាមប្រពៃណីហើយ។ ដោយឡែក ថ្មីៗនេះ មិនដឹងមានរឿងអ្វីស្រាប់តែពួកគេ

បានបង្ហោះសារហាក់កំពុងមានបញ្ហា​រកាំរកូស​ជាមួយគ្នាអញ្ចឹង។ គ្រួសារយើងមិនដូចគ្រួសារគេ ចូលកុំប្រៀបធៀបគ្រួសារយើងនឹងគ្រួសារអ្នកដទៃ។ ជាក់ស្ដែងថ្មីៗនេះ ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន បានបង្ហោះរូបថតជាមួយភរិយាជាច្រើនសន្លឹក ហើយប្រាប់ថា «គ្រួសារយើងមិនដូចគ្រួសារគេ ចូលកុំប្រៀបធៀបគ្រួសារយើងនឹងគ្រួសារអ្នកដទៃ។ ជីវិតដៃគូគ្រួសារត្រូវចេះអត់ឱនលើកលែងគោរពស្រឡាញ់ផ្ដល់ឱ្យ​ អរគុណគ្រប់យ៉ាង»។តួយ៉ាង ក្រោយពី ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន បង្ហោះសារបានប៉ុន្មានថ្ងៃ

ស្រាប់តែនៅថ្ងៃទី៨ ខែវិច្ឆិកានេះ អ្នកនាង យូលីណា បានបង្ហោះរូបថតជាមួយកូនៗ ហើយពោលពាក្យថា «រឿងខ្លះកន្លងផុតជាមេរៀន រឿងថ្មីចូលក៏រៀនបន្ត ជីវិតគឺរៀនមិនចេះចប់ ​ ក្ដីសុខ ក្ដីស្រលាញ់ ក្ដីស្ងប់ ជាមួយកូនៗគ្រប់គ្រាន់ ​ធ្វើល្អបានល្អ កម្មវារមែងទៅកម្ម បើខំឃាត់ទុកឬចងផ្អោប នាំតែរងទុក្ខ ដោះលែង ទទួលយកការពិតថាជាការពិត»៕