រំភើបជំនួស! លើកទីមួយហើយដែលលីម តិចម៉េង ច្រៀងរួមគ្នាជាមួយលោកណុប បាយ៉ារិទ្ធ ពិតជាពិរោះខ្លាំងណាស់ក្នុងថ្ងៃបុណ្យអុំទូកនេះ (មានវីដេអូ)

30

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប ហើយសម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី០៧-០៨-០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។ដោយឡែក បើទោះបីជារាជរដ្ឋាភិបាល ផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញក្តី ក៏រាជរដ្ឋាភិបាល

បានអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តាខេត្ត ដែលពេលនេះមានខេត្តមួយចំនួនបានរៀបចំរួចហើយ និងខេត្តមួយចំនួនទៀតកំពុងត្រៀមរៀបចំផងដែរ ។ឆ្លៀតក្នុងថ្ងៃឈប់សម្រាកនេះផងដែរ បងប្អូនប្រជាពលរដ្ឋបាននាំក្រុមគ្រួសារទៅលំហែកាយតាមបណ្តាខេត្តផ្សេងៗជាច្រើនផងដែរ ដើម្បីជួបជុំគ្រួសារប្រកបទៅដោយសប្បាយរីករាយ៉ាងខ្លាំង ។យ៉ាងណាមិញ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នាម្សិលមិញនេះ

នៅលើកញ្ជក់ទូរទស្សន៍ HDTV បានរៀបចំមហាព្រឹត្តការណ៍ការប្រគំតន្ត្រី ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីន និងសំពះព្រះខែ អកបំបុក នៅក្នុងទឹកដីខេត្តកំពត ក្រោមការចូលរួមពីតារាចម្រៀងប្រុសស្រីល្បីៗឈ្មោះបានចូលរួមផងដែរ ។តារាប្រុសស្រីល្បីៗឈ្មោះដែលបានចូលរួមមហាព្រឹត្តការណ៍ការប្រគំតន្រ្តីនោះមានដូចជា លោក ណុប បាយ៉ារិទ្ធ, កញ្ញា យូរី,

លោក Step, លោក លីម តិចម៉េង, កញ្ញា មាស នីតា ។អ្វីដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរាត្រីនោះ គឺលោក លីម តិចម៉េង បានបង្ហើរសំនៀងរួមគ្នាជាមួយលោក ណុប បាយ៉ារិទ្ធ ចំនួន ២ បទ ដែលបទទី ១ មានចំណងជើងថា «ស្រលាញ់ស្ទើរលេប» ហើយបទទី ២ «ស្រលាញ់អូនលែងខ្វល់ពីអារម្មណ៍អ្នកដទៃ» បានធ្វើឲ្យអ្នកទស្សនាផ្ទាល់បាននាំគ្នាស្រែកហ៊ោកញ្ជៀវពេញឆាក ជាមួយទឹកដមសំនៀងដ៏ពីរោះរបស់អ្នកទាំងពីរ ៕ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ។