អុញនោះ! អ្នករិះគន់ខ្លះថាវីដេអូនេះជាការសម្តែងបំពុលសង្គម ស្រាប់តែវង្ស ណយ បង្ហោះសារដាក់ចំៗថា (មានវីដេអូ)

31

ហ្វេសប៊ុក ៖ ជឿជាក់ប្រិយមិត្តដែលនិយមតាមដានវិស័យកីឡាប្រដាល់ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កីឡាករប្រដាល់ម្នាក់ដ៏ល្បី ឈ្មោះ គឺ វង្ស ណយ នោះ ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស ពិសេស កណ្ដាប់ដៃ​ ដ៏ធ្ងន់ ខ្លាំង វាយទៅលើគូប្រកួតម្តងៗ។ដោយឡែក ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន

ភ្ញាក់ផ្អើលជាខ្លាំងក្រោយឃើញ វង្ស ណយ បានប៉ះជាមួយបុរសម្នាក់ជិះម៉ូតូតាមផ្លូវ។ ក្នុងនោះដែរ វង្ស ណយ បានទម្លាយវីដេអូពីសកម្មភាពរបស់ខ្លួនជិះលើរថយន្ត មុននឹងមានហេតុការណ៍នេះកើតឡើងទៀតផង។ វីដេអូ របស់វង្សណយ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុក «Kangen Cambodia Japan» ដោយរៀបរាប់ថា ៖«នេះគឺជាវីដេអូសាច់រឿងទាំង​មូលមុនពេលកើតហេតុវ៉ៃគ្នានៅលើ​ផ្លូវវ៉េងស្រេង របស់​ វង្ស ណយ! គាត់ក៏​ជា អតិថិជនមួយរូបរបស់ Kangen Cambodia Japan »។ក្រោយពីទទួលបានព័ត៌មាននេះ ម្ចាស់ទំព័រហ្វេសប៊ុកមួយ «ផេក» បានលើកឡើងថា

បើរឿងនេះ ជាការសម្ដែងបំពុ…លសង្គមមែននោះ រូបគេឈុបផុសពីកីឡាកររូបនេះទៀត ហើយថែមទាំងប្រើពាក្យមិនសមរម្យថែមទៀតផង។ តួយ៉ាង នៅថ្ងៃទី៧ ខែវិច្ឆិកា វង្សណយ បានប្រាប់ទៅវិញថា ៖«ពាក្យឆ្កែនេះ ធ្ងន់ពេកហើយម្ចាស់ផេក ខ្ញុំមិនដែលបានស្នើររឺសូមអ្នកឯង អោយយករូបខ្ញុំទៅផុសទេ កុំប្រើពាក្យ គ្មា,នសីលធម៌បែបនេះអោយសោះ ខ្ញុំគ្រាន់តែថត អប់រំ ដើម្បីអោយខ្មែរចេះយោគយល់គ្នា មាន​អធ្យាស្រ័យ គ្នាអោយបានច្រើន ខ្ញុំមិនបានបំពានអ្នកណាទេ ចឹងសូមកុំបំពានខ្ញុំមុន»។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ