ទម្លាយការពិត ៥ យ៉ាងដែលធ្វើអោយតារាចម្រៀងលោកនី រតនា មានកេរ្ត៏ឈ្មោះល្បីលឿនហើយមានប្រជាប្រិយជាខ្លាំង

439

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រហែលជាជ្រាបដឹងហើយថា បច្ចុប្បន្ននេះ​លោក នី រតនា គឺជា​តារាចម្រៀង​ស្រករ​ក្រោយ​មួយរូប ដែល​ទទួលបាន​ការគាំទ្រ​ខ្ពស់​ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ តើ​មាន​ចំណុច​អ្វីខ្លះ ដែល​រុញច្រាន​ឱ្យ នី រតនា ម្ចាស់​ពាន Cambodian Idol រដូវ​កាល​ទី ១ ឆាប់​ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខ្លាំង​ក្នុង​វិថី​សិល្បៈ​នោះ ? ចង់ដឹងថា​មាន​ចំណុច​ល្អ​ណាខ្លះ​នោះ សូម​តាមដាន​អាន​ទាំងអស់គ្នា។​

១- ឈ្មោះ​ក្នុង​សិល្បៈ : តាមពិត នី រតនា គឺជា​ឈ្មោះ​ដែល​តារាចម្រៀង​រូបនេះ បាន​ផ្លាស់ប្តូរ​ក្រោយពេល​ប​ញ្ជ្រៀ​ត​ខ្លួន​ចូល​ប្រឡង​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង Cambodian Idol រដូវ​កាល​ទី ១ ដែល​ឈ្មោះ​ពិត​របស់លោក​គឺ នី ម៉ាប់ ។ ទាក់ទង​នឹង​ឈ្មោះ​នេះដែរ តារាចម្រៀង​រូបនេះ​ក៏​ធ្លាប់បាន​ឱ្យដឹងថា ឈ្មោះ នី រតនា នេះ​ជា​ឈ្មោះ​ដែល​ពីរោះ និង មាន​ហុងស៊ុយ​ជាង​ឈ្មោះ​ពី​កំណើត ដូច្នេះហើយ​ទើបបានជា​មានការ​ផ្លាស់​ប្តូរ ។​

២- សមត្ថភាព និង ទេពកោសល្យ : តារាចម្រៀង​ដែល​កើតចេញពី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក នី រតនា ពិតជា​ពោរពេញ​ដោយ​សមត្ថភាព និង ទេពកោសល្យ​ខ្ពស់​ខាង​វិស័យ​ចម្រៀង​នេះ ព្រោះ​លោក​អាច​បកស្រាយ​បាន​គ្រប់​បទ គ្រប់​ចង្វាក់ ជាពិសេស​ជាមួយ​បទ​មនោសញ្ចេតនា​ស្នេហា អមដោយ​សំនៀង​ដ៏​ពីរោះ​ផ្អែម​លួងលោម​ថ្នម​បំពេរ ដែល​តម្រូវ​បាន​គ្រប់​ស្រទាប់​វ័យ ។ នី រតនា ទទួលបាន​ការចូល​ចិត្ត និង កោតសរសើរ មិន​ដាច់​ពី​មាត់​ទេ​លើ​ចំណុច​នេះ។​

៣- មានបទ​ចម្រៀង​ច្រើន ត្រូវចិត្ត​អ្នកគាំទ្រ : បទ​ចម្រៀង​ជាច្រើន​ដែល​បកស្រាយ​ដោយ នី រតនា ក្នុង​ផលិតកម្ម​ហង្ស​មាស សុទ្ធតែ​ទទួលបាន​ការពេញនិយម​ពី​សំណាក់​អ្នកគាំទ្រ មិន​ថា​ចាស់​ឬ​ក្មេង ។ អ្វីដែល​គេ​ចាប់អារម្មណ៍​ទ្វេ​ទៀត​នោះ​ការសម្តែង​កាយវិការ​ដ៏​ស័ក្តិសម​តាមរយៈ​បទ​នីមួយៗ ពិត​បានធ្វើឱ្យ​អ្នកគាំទ្រ​ថ្លែង​នូវ​ការកោតសរសើរ​មិន​ដាច់​ពី​មាត់។​

៤- រូបរាង​សង្ហា និង ញញឹម​ស្រស់ : មិន​ត្រឹមតែ​ច្រៀង​ពីរោះ​នោះទេ តារាចម្រៀង នី រតនា ក៏មាន​រូបរាង​សង្ហា និង មាន​ស្នាមញញឹម​ទាក់ទាញ​ណាស់ដែរ ។ មានការ​លើកឡើងថា នី រតនា បានធ្វើឱ្យ​នារី​មួយចំនួន​លង់​ស្រឡាញ់​ដោយ​មិនដឹង​ខ្លួន ព្រោះតែ​រូបរាង​ដ៏​សមសួន និង ស្នាមញញឹម​ដ៏​ស្រស់ស្រាយ​របស់លោក។ មិនតែប៉ុណ្ណោះ​កាយវិការ​ក្រ​ម៉ិច​ក្រមើម​របស់លោក​ក៏​ជា​ទាក់ទាញ​មួយ​ផងដែរ ។ យ៉ាងណា​ពេលនេះ នី រតនា មាន​គូ​កំណាន់ចិត្ត​រួចហើយ ដែលជា​នារី​រូប​ស្រស់​ម្នាក់ ។​

៥-​ជា​តារា​ដែលមាន​ចរិតល្អ : បួន​ចំណុច​ខាងលើ​ជា​ចំណុច​ទាញយក​ប្រជាប្រិយ​ភាពខ្លាំង​របស់លោក នី រតនា តែ​ចំណុច​ដែល​ធ្វើឱ្យ​តារាចម្រៀង​រូបនេះ​រឹតតែ​ទទួលបាន​ប្រជាប្រិយភាព និង ការគាំទ្រ​ខ្លាំង​នោះ​គឺ​ចរិតល្អ​រួសរាយ​រាក់ទាក់ ការគោរព​រៀមច្បង និង ការងារ​របស់លោក ។ បើតាម​ការលើកឡើងរ​បស់​តារា​រៀមច្បង​កាលពីពេល​កន្លង​នោះ​ថា នី រតនា ជាតា​រា​ជើង​ថ្មី​ដែល​ចេះ​គោរព​ខ្លួនឯង និង ឱ្យ​តម្លៃ​លើ​ការងារ ។ អ្វីដែល​ពិសេស នី រតនា មិនមាន​ចរិត​ឆ្មើងឆ្មៃ​ដាក់​តារា​រៀមច្បង ឬ អ្នកគាំទ្រ​ណា​ម្នាក់​ឡើយ ហើយក៏មិនធ្លាប់ធ្លាយរឿងអាស្រូវមិនល្អណាមួយឡើយ បន្ទាប់ពី​លោក​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នោះ ។​

យ៉ាងណាមិញ ​ទាំង ៥ ចំណុច​ខាងលើ​នេះហើយ​ដែល​ធ្វើឱ្យ​តារាចម្រៀង នី រតនា ទទួល​ប្រជាប្រិយ និង មាន​សន្ទុះ​គាំទ្រ​យ៉ាង​ផុសផុល​រហូតមកដល់​ពេលនេះ នៅមាន​ចំណុច​ទាក់ទាញ​ជាច្រើន​ទៀតផង​ដែរ ។ ទន្ទឹមគ្នានេះ លោក នី រតនា ផ្ទាល់​ក៏​ធ្លាប់បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​សប្បាយរីករាយ​ផងដែរ​ចំពោះ​ការគាំទ្រ​អស់ពី​ចិត្ត​នេះ ៕ប្រភព៖ ហ្វេសប៊ុក