អ្នកនាង Love Riya បង្ហោះរូបភាពពពោះជាង 8 ខែជាច្រើនសន្លឹកយ៉ាងស្រស់ស្អាតធ្វើអោយហ្វេនៗជាច្រើនលាន់មាត់សរសើរថា

46

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាហ្វេសប៊ុកអ្នកនាង Love Riya ដែលជាអ្នកលក់ឡេដ៏ល្បីឈ្មោះមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត មានលុយឡាន ផ្ទះវីឡា ជាពិសេសមានមុខជំនួញជាច្រើននៅក្នុងដៃទៀតផង៕ សូមរំលឹកបន្តិចផងដែរថា អ្នកនាង ធ្លាប់បានរៀបការម្តងហើយតែលែងលះគ្នាវិញ ដោយបន្សល់បាននូវកូនស្រីដ៏គួរអោយស្រលាញ់មួយគឺអូន ទែនៗ។ មិនទាន់បានប៉ុន្មានផង ស្រាប់តែ អ្នកនាង Love Riya បានស្គាល់កំលោះរូបសង្ហារម្នាក់មានមុខងារជាមន្រ្តីប៉ូលីសគឺលោក ហេង គីមហៀង៕ ក្នុងនោះដែរ ក្រោយស្វែងយល់ចិត្តមួយរយៈពេលខ្លីមក

អ្នកទាំង ២បានសម្រេចចិត្តចូលរោងការជាមួយគ្នាតាមប្រពៃណីខ្មែរហើយដែលកម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ។ តួយ៉ាង ក្រោយរៀបការរួច គេឃើញ អ្នកទាំងពីរ តែងតែបង្ហាញ ស្នាមញញឹម ក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តង

ព្រមទាំងនាំគ្នាដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយក្រោយរៀបការរួច គេឃើញ អ្នកទំាងពីរ តែងតែបង្ហាញ ស្នាមញញឹម ក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តង ព្រមទំាងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយមើលទៅគួរឲ្យច្រណែនខ្លាំងណាស់ ពិសេស Love Riya កំពុងមានផ្ទៃពោះកូនប្រុសទី 2 ហើយ ជាមួយ លោក គីមហៀង ស្វាមីក្រោយ

ធ្វើឲ្យ អ្នកទំាងពីររំភើបចិត្តស្ទើរហោះ ព្រោះការប៉ងប្រាថ្នារបស់ខ្លួន បានសម្រេចហើយ។ យ៉ាងណាមិញ គិតត្រឹមថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២២ Love Riya ពពោះបាន 8 ខែ 9 ថ្ងៃហើយ តែបើនិយាយពីសម្រស់វិញគឺ នៅស្អាត និងក្មេងដដែល អត់ប្រែសោះ ដល់ថ្នាក់ ហ្វេនៗ នាំគ្នានិយាយត្រង់ៗថា ៖ មុខដូចកូនក្មេងចឹងអូនស្អាតណាស់, ជូនពរបងស្រីនិងក្មួយសុខភាពល្អ, So cute។ដើម្បីជ្រាបបន្ថែមទៀត តោះទៅមើលរូបភាព ខាងក្រោមនេះ ទំាងអស់គ្នា ពិសេស មុខមាត់ កូនក្នុងផ្ទៃ Love Riya តែម្តង ថាមុខកាត់រកអ្នកណាគេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​