ថាមែនៗ! ស្ងាត់ៗលោកឈឹម សក្កដា បង្ហោះរូបភាពមួយសន្លឹកយ៉ាងស្រស់ស្អាតជាមួយអ្នកនាងពេជ្រ សោភា ជាពិសេសភ្ជាប់សារមួយថា

54

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែ បងប្អូនជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងដ៏ល្បី អ្នកនាង ពេជ្រ សោភា ជាក់ជាមិនខាន។ ហើយកន្លងទៅ តារាស្រីរូបនេះ មានការងារមួយចំនួន ជាមួយ លោកជំទាវ ឧកញ៉ា ទ្រី ដាណា ផងដែរ ព្រមទំាងបានជួបគ្នាញឹកញាប់ណាស់ ក្នុងកម្មវិធីផ្សេងៗ ។ដោយឡែក លុះមកដល់ ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ចែដាណា បានបង្ហោះរូបភាពមួយសន្លឹក ពីសកម្មភាព តារាស្រីរូបនេះ

កំពុងផ្អែមល្ហែមជាមួយ តារាសម្តែង ឈឹម សក្កដា ក្នុងថ្ងៃមង្គលការ ក្មួយប្រុស ពេជ្រ សោភា។ ទប់ចិត្តមិនជាប់ ចែដាណា ដាក់មួយម៉ាត់ថា “បងពេជ្រសោភា កុហកខ្ញុំ”។ហើយក្នុងថ្ងៃដ៏ពិសេសនេះ ពេជ្រ សោភា និង លោក ឈឹម សក្កដា សឹងតែមិនឃ្លាតចេញពីគ្នាមួយជំហាន ដោយនៅក្បែរ និងស្និតស្នាលគ្នា ហើយរឹតតែធ្វើឲ្យ ហ្វេនៗ ដឹងកាន់តែច្បាស់ថា

អ្នកទំាងពីរ អាចនឹងចូលរោងការឆាប់ៗខាងមុខនេះផងដែរ។យ៉ាងណាមិញ មុននេះបន្តិច ម៉ោងជិត 11 យប់ទៅហើយ នាថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក សក្កដា បានទំលាយរូបចាស់មួយសន្លឹកដែលថតជាមួយ ពេជ្រ សោភា រួចប្រាប់ថា “ពីរនាក់មិត្តភក្តិ កាលនៅធ្វើស្ទាវ វត្តបទុមវតី”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​