អុញនោះ! បែកធ្លាយឈ្មោះពិតរបស់អ្នកនាង ចោម ច័ន្ទ និង ប្អូនស្រីទាំងពីរ មើលហើយពិរោះមិនធម្មតា

6162

ភ្នំពេញ៖ ថ្មីៗនេះដែរប្រិយមិត្តជាច្រើនបានដឹងហើយថាក្រុមគ្រួសារ ចោម ច័ន្ទ ចោម ខ្វាន់ និង ដេនី ខ្វាន់ ត្រូវបានមហាជន មានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីអ្នកទាំងបី តែងតែធ្វើទង្វើសប្បុរធម័ និងប្រើប្រាស់ជីវិតដ៏ហាយសូរ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកកន្លងមក ។ យ៉ាងណាមិញ ក្រោយពីផ្ទុះរឿងអាស្រូវ ដ៏ចម្រូងចម្រាស់រឿងលក់កាបូបក្លែងក្លាយនោះ នាពេលថ្មីៗនេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានទម្លាយនូវរឿងរ៉ាវជីវិតឯកជន របស់អ្នកទាំងបីកាន់តែច្រើនឡើង ។យ៉ាងណាមិញ គេចាំបានថា កាលពីឆ្នាំ ២០១៨ យោងតាមប្រភពព័ត៌មានក្នុងស្រុកមួយ អ្នកនាង ចោម ច័ន្ទ បានបកស្រាយពីឈ្មោះពិត របស់បងប្អូនស្រីទាំងបីរបស់អ្នកនាងថា

តាមពិតឈ្មោះក្នុងបញ្ជីជាតិរបស់អ្នកទាំងបី ដែលបងប្អូននៅខេត្តព្រះវិហារស្គាល់នោះ គឺ ចោម ច័ន្ទ មានឈ្មោះពិត (ជួន សាអែម) រីឯ ចោម ក្វាន់ មានឈ្មោះពិត (ជួន ចំរើន) និង ដេនី ក្វាន់ ឈ្មោះ (ជួន កាប៉ាន់) ។ តួយ៉ាង គ្រានោះ អ្នកនាងក៏បានទម្លាយមូល​ហេតុ​​​ដែលប្ដូរឈ្មោះថ្មីនេះថា ដោយសារតែឈ្មោះ ចោម ច័ន្ទ ចោម ក្វាន់ និង ដេនី ក្វាន់ ជា​ឈ្មោះ​ហុងស៊ុយ​​​ ព្រោះ​ពេលប្រើឈ្មោះ​នេះ ​​ការ​ងារ​រកស៊ី​​រលូន​ទៅ​មុខ ​មិនមាន​ឧបសគ្គ​ ៕​​​