សមអើយសម! លីម តិចម៉េង ចាប់ដៃគូជាមួយរ៉េត ស៊ូហ្សាណា សម្តែងបទដំបូងពិតជាល្អខ្លាំងណាស់ដល់ថ្នាក់ហ្វេនៗលាន់មាត់សរសើរថា (មានវីដេអូ)

47

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា រយៈពេលជាង ១ ខែមកនេះ បន្ទាប់ពីទទួលបានជ័យលាភីលេខ ១ នៃកម្មវីធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ លោក លីម តិចម៉េង មានការមមាញឹមយ៉ាងខ្លាំងជាមួយនឹងការងារដែលសម្រុកចូលជាបន្តបន្ទាប់ ទាំងការអញ្ជើញចូលរួមកម្មវិធីសម្ភាសផ្សេងៗ ប្រគំតន្រ្តីជាច្រើនតាមខេត្តក្រុង ព្រមទាំងកំពុងថតបទចម្រៀង និង MV សឹងតែគ្មានពេលសម្រាក។

ក្នុងនោះដែរ ពីមួយថ្ងៃទៅមួយថ្ងៃ ក៏បានបង្ហាញឱ្យឃើញថាប្រជាប្រិយភាពរបស់ម្ចាស់ជ័យលាភីរូបនេះពិតជាខ្លាំងក្លាដែលឆក់បានការស្រឡាញ់គាំទ្រភ្លូកដឹកភ្លូកដីពីមហាជនជាមួយនឹងការបង្ហាញខ្លួនរបស់លោកមិនថាតាមសាធារណៈ ឬ ក្នុងកម្មវិធីប្រគំតន្រ្តីផ្សេងៗ។ យ៉ាងណាមិញ នាថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២២ តិចម៉េង បានដាក់មួយបទទៀតហើយ តែលើកនេះ ញាក់សាច់ ដោយបានជួប តារាចម្រៀង វ័យក្មេង ស្រស់ស្អាត រ៉េត ស៊ូហ្សាណា ទៀត ដើម្បី អបអរសាទរ

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងចូលមកដល់ នាថ្ងៃទី ០៧ ដល់ ទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្អែកនេះ ហើយ។តិចម៉េង និង ហ្សាណា ដាក់មួយបទនេះ ពិតជាមិនធ្វើឲ្យហ្វេនៗ ខកចិត្តឡើយ។ ហើយកាន់តែកក្រើក និងគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ ទើបតែចេញបានតែ 4 ម៉ោងសោះ មានអ្នកចុក like ជិត 40 K បាត់ នេះជាចំនួនមួយច្រើនខ្លាំងណាស់ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ