ថាមែនៗ! ក្រោយលោក Noly ប្រកាសលែងលះគ្នាជាមួយភរិយា ជាយូរមកហើយ ស្រាប់តែអ្នកនាង Naa Fah ផ្តាំសារយ៉ាងចាក់ដោតវិញថា

33

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាចម្រៀង Original song លោក Noly ដែលមានកេរ្ត៏ឈ្មោះដ៏ល្បីល្បាញ ដោយកន្លងមកបទ «លក់គោយន្ត» ​មានអ្នកទស្សនាដល់ទៅ២១លានដង និង ត្រូវបានគេយកទៅច្រៀងCoverជាបន្តបន្ទាប់​កក្រើក​បណ្ដាញសង្គមហ្វេសប៊ុក។ដោយឡែក កាលពីពេលថ្មីៗនេះ លោក Noly​ បាន​សរសេរ​សារ​ជាភាសាអង់គ្លេស​ពាក់ព័ន្ធនឹងការ​លែងលះជាមួយ​ភរិយា ហើយមានន័យជាភាសាខ្មែរថា «ខ្ញុំបានលែងលះជាមួយ Naa Fah

ជាយូរមកហើយ។ ដូច្នេះពួកយើងគ្មានការពាក់ព័ន្ធគ្នាទៀតទេ សូមកុំយល់ច្រឡំ»។ ក្រោយឃើញសារបែបនេះភ្លាម ស្រាប់តែអតីតភរិយា ​Oun Naa Fah បានបង្ហោះសារផ្តាំមហាជនថា ៖ «មាន​ដំណឹងមួយ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​… ប្រហែល​ជា​បងៗមួយចំនួនដឹងហើយ​ថា​ ខ្ញុំ ​និង​ ​Noly បាន​លែងលះ​ជា​ច្រើន​ខែ​មក​ហើយ​

ចឹង​សុំ​បង​អូន​ដែល​មិន​ដឹង​ឈប់​comment ឬ​យក​ខ្ញុំ​ទៅ​ទាក់ទង​នឹង​គាត់​ទៀត​ទៅ​ពួក​យើង​បាន​ចប់​គ្នា​ហើយ​​ ដើរ​ផ្លូវ​រៀង​ខ្លួន​ មាន​ជីវិត​រៀង​ខ្លួន​ យូរមកហើយ​ ហើយ​រាល់ថ្ងៃ​កូន​ខ្ញុំ​ជា​អ្នក​ហើយ​ថែ​រក្សា​​ សង្ឃឹមថា ​បង​អូន​នឹង​យល់​ឈប់​ច្រឡំ ​សម្រាប់​មូលហេតុ​សុំ​មិន​និយាយ​ឡើយ​ព្រោះរឿង​បានចប់ហើយ»។ បន្ថែមលើនេះ នាងបានផ្ដាំទៅអ្នកមិនទាន់រៀបការថា «រៀប​ការ​មិន​ស្រួល​ដូច​រៀប​ខ្លួន​ទៅ​Club ទេ​ចឹង​ស្រី​ៗ កុំ​រហ័ស​អោយគេ​ចូល​ដណ្តឹង​ពេក»៕