សូមចូលរួមគោរពច្បាប់ចរាចរ​ណ៏! ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ដាក់​វិធានការ​ក្តៅ ចាប់រយន្តដែលចតខុស និង មើលស្លាកសញ្ញាអោយត្រឹមត្រូវ

88

ភ្នំពេញ៖ ថ្មីៗនេះដែរមហាជនជាច្រើនមានការភ្ញាក់ផ្អើលដោយ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់ចេញ​វិធានការ​ក្តៅ ដោយ​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច «​ស្ទួ​ច​រថយន្ត​គ្រប់​ភេទ យកទៅ​រក្សាទុក និង​ផាកពិន័យ​» មិន​ថា​រថយន្ត​នោះ ពាក់​ស្លាក​លេខ​នគរបាល (​ន​.​ប​) ស្លាក​លេខ​ខេមរភូមិន្ទ (​ខ​.​ម​) ឬ​ស្លាក​លេខ​រដ្ឋ​នោះទេ ឲ្យ​តែ​ឈប់​ល្មើ​សនឹង​ស្លាក​សញ្ញា​ចរាចរណ៍​។ដើម្បី​កាត់បន្ថយ​ការកកស្ទះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ជាពិសេស

រថយន្ត​របស់​អង្គភាព​មួយចំនួន ដូចជា រថយន្ត ដែល​ពាក់​ស្លាក​លេខ (​ន​.​ប​) ស្លាក​លេខ (​ខ​.​ម​) និង​ស្លាក​លេខ​រដ្ឋ ជាដើម ត្រូវ​ធ្វើជា​គំរូ​ដល់​ប្រជាពលរដ្ឋ ដោយ​មិនត្រូវ​ឈប់ ឬ​ចត​នៅ​ទីកន្លែង​ដែលមាន​ស្លាក​សញ្ញា​ហាម​ឡើយ​៕យ៉ាងណាមិញ ជាមួយគ្នានេះផងដែរនៅមុននេះបន្តិចយោងតាមការបង្ហោះរបស់គណនីហ្វេសបុកមានឈ្មោះ Doeurn Daun Penh បានធ្វេីការបង្ហោះរូបភាពជាច្រេីនសន្លឹកទាក់ទងនឹង​

កងកំលាំង​នគបាល​ខណ្ឌទួលគោកធ្វេីការឃាត់រថយន្ដចតខុសច្បាប់ចរាចរណ៍ផ្លូវគោក មិនគោរពផ្លាកសញ្ញា សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕​ ម្ចាស់គណនីខាងលេីនេះបានសរសេររៀបរាប់ថា:(“#ជួយសែផង​ ចាប់ទាំងអស់​ អោយតែចតខុស​ សូមចូលរួមគោរពច្បាប់ចរាចរ​ មេីលផ្លាកសញ្ញា​ អោយបានត្រឹមត្រូវ​ មិនត្រូវនៅទ្រូងផ្លូវ​ នាំអោយស្ទះចរាចរ​ ។ អរគុណកំលាំង​នគបាល​ខណ្ឌទួលគោក​ សូមបន្តរចាប់​ ខ្ញុំគាំទ្ររ​”)។ប្រភព៖ ហ្វេសប៊ុក