ភ្នំពេញ ៖ ជឿជជាក់ប្រិយមិត្តជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានជ្រាបដឹងហើយថា អ្នករើសអេតចាយម្នាក់ ត្រូវកម្លាំងសណ្ដាប់ធ្នាប់២នាក់ បានធ្វើសកម្មភាពមិនសមរម្យទៅលើរូបគាត់ ដែលធ្វើអោយមហាជនជាច្រើនលើបណ្ដាញសង្គមមានការស៊ែរភ្លក់ទឹកភ្លក់ដីដើម្បីស្វែងរកយុត្តធម៌។ ដោយឡែក នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ អភិបាលក្រុង៧មករា បានឲ្យក្រុមការងារស្វែងរកបុរសរើសអេតចាយខាងលើដើម្បីសួរនាំ។ ក្រោយសាកសួរ ទើបដឹងថា
ដើមហេតុផ្ដើមចេញពី បុរសអ្នករើសអេតចាយបានជេរប្រមា,,ថមកលើក្រុមការងារសណ្ដាប់ធ្នាប់សាលាខណ្ឌ៧មករាមុន និងមិនព្រមយករទេះរើសអេតចាយរបស់ខ្លួនចេញ ទើបមានរឿងនេះកើតឡើងតែម្ដង។ បុរសអ្នករើសអើយចាយបានទទួលស្គាល់កំហុស និងមិនបានប្ដឹងផ្ដល់នោះឡើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាខណ្ឌ៧មករា ចេញផ្សាយថ្ងៃទី៣ ខែវិច្ឆិកា។ក្នុងនោះដែរ យោងតាមសេចក្ដីប្រកាសព័ត៌មានដដែល, ចំពោះក្រុមការងារ
ដែលបានប្រព្រឹត្តិកំហុស ឈ្មោះឆាំ ឆាន រដ្ឋបាល បានធ្វើការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល៦ខែទៅតាមច្បាប់។យ៉ាងណាមិញ នៅថ្ងៃទី៤ ខែវិច្ឆិកានេះ ក៏បាន បង្ហោះភ្ជាប់ជាមួយរូបថតមួយសន្លឹក រៀបរាប់ថា ៖ «ពេលនេះខ្ញុំបានយកថវិកាចំនួន ៤០០ ដុល្លារ ក្នុងនោះ(ថវិកាខ្ញុំ ៣០០ ដុល្លារ ប្អូនស្រី ឆារ៉ាកំពត ៥០ ដុល្លារ និងប្អូនប្រុស រ៉ូ យុត្ថា ៥០ ដុល្លារ )មកជូនប្អូនប្រុស កើត សុខនៅ អាយុ ៣៦ ឆ្នាំ អ្នករើសអេតចាយ
ស្នាក់នៅតាមសំយាបផ្ទះប្រជាពលរដ្ឋម្ដុំសាលាបាក់ទូក។ ខ្ញុំបាទសូមសំណូមពរ លោកអភិបាលខណ្ឌ ៧ មករា មេត្តាជួយសម្រួលផ្ដល់ រទេះអេតចាយជូនប្អូនប្រុសវិញផង ដើម្បីគាត់បានបន្តប្រកបរចិញ្ចឹមជីវិតតទៅទៀត ។ បើមានតម្រូវអោយបង់ផាកពិន័យខ្ញុំបាទនឹងចេញបង់ជំនួស ប្អូនប្រុសអ្នករើសអេតចាយ»៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply