តារាចម្រៀងសុខ ពិសី ជួបគ្នាលើកដំបូងជាមួយតារាថៃ Savika Pinky ពិតជាស្រស់ស្អាតនឹងស្នឹតស្នាលយ៉ាងខ្លាំង

166

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនប្រហែលជាដឹងហើយថា កាលពីពេលថ្មីៗនេះ ស្រាប់តែលេចមុខតារាស្រីថៃ Savika Pinky នៅលើទឹកដីប្រទេសកម្ពុជា ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះវត្តមានរបស់នាង។យ៉ាងណាមិញ ឃើញថាសម្រស់របស់នាងនៅក្រៅពិតជាស្រស់ស្អាតខ្លាំង គួរឲ្យសរសើរទោះបីជាវ័យកាន់តែច្រើនយ៉ាងណាក្តី។ហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ ពេលនាងមកដល់ប្រទេសខ្មែរលើកនេះ តារាស្រីថៃរូបនេះបានបង្ហាញភាពស្និទ្ធស្នាល និងរាក់ទាក់យ៉ាងខ្លាំង ចំពោះហ្វេនៗ

ជាពិសេសគឺតារាស្រីខ្មែរ កញ្ញាសុខ ពិសី តាមរយៈសកម្មភាពជាច្រើននៅលើឆាក។ជាគស្តែង ដោយបានធ្វើឲ្យល្បីពេញបណ្តាញសង្គមថា អ្នកទាំងពីរពិតជាស្និទ្ធស្នាលនឹងគ្នាខ្លាំង ប្រៀបដូចជាស្គាល់គ្នាតាំងពីយូរយ៉ាងមកហើយ ព្រោះថារាល់សកម្មភាពរបស់តារាស្រីទាំង២ ពោរពេញដោយសា្នមញញឹម ភាពរាក់ទាក់គ្នាយ៉ាងខ្លាំងតែម្តង។ ហើយបើក្រឡេកទៅមើលពីសម្រស់របស់អ្នកទាំងពី ក៏មើលទៅស្រស់សោភា

ស្អាតមិនចាញ់គ្នាប៉ុន្មាននោះដែរ។តួយយ៉ាង ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តចំពោះសកម្មភាព រាក់ទាក់គ្នាដ៏ល្អរបស់ពួកគេ ថែមទាំងបានធ្វើការសរសើរពីររូបសម្រស់ ដែលម្នាក់ៗនវ័យច្រើនៗហើយតែយ៉ាងណាសម្រស់នៅតែស្អាតៗមិនចាញ់តារាស្រករក្រោយប៉ុន្នាននោះទេ។ប្រភព៖ ហ្វេសប៊ិក