ញ៉ាក់សាច់! នារីម្នាក់ ខ្ចីប្រាក់ចងការតែ 200 ដុល្លារ តែត្រូវសងរហូតដល់ 7500 ដុល្លារគឺដោយសារតែ

48

ហ្វេសប៊ុក ៖ សូមបញ្ជាក់ផងដែរថា រឿងរ៉ាវនារីម្នាក់ ព្រោះតែទាល់មួយគ្រា បានទៅខ្ចីប្រាក់ អ្នកចងការប្រាក់ ចំនួន២០០ដុល្លារ ការមួយថ្ងៃ ៤៥ដុល្លារ អាមេរិក ហើយព្រោះតែខ្លាចគេយករូបទៅបង្ហោះលើបណ្ដាញសង្គម ទើបសុខចិត្តបង់សងអស់ប្រាក់ ៧៥០០ដុល្លារ នៅមិនទាន់អស់ទៀត រហូតទាល់ប្រកាសស្វែងរកអាជ្ញាធរឲ្យជួយ បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង លើបណ្ដាញសង្គម។ក្នុងនោះដែរ នារីជាជនរងគ្រោះ មានគណនីហ្វេសប៊ុកឈ្មោះ Nich Nich បានរៀបរាប់ថា ៖

« ដំបូងឡើយនាងខ្ញុំ បានខ្ចីប្រាក់ពីគាត់ចំនួន ២០០ ដុល្លារអាមេរិក ដោយការប្រាក់មួយថ្ងៃចំនួន ៤៥ ដុល្លារ ពេលនោះខ្ញុំទាល់ ក្រ បន្ទាន់លុយពេក ខ្ញុំក៏សុខចិត្តខ្ចី ក្រោយមកនាងខ្ញុំបានបង់ការប្រាក់ឲ្យគាត់បានមួយរយៈ តែមិនដឹងថាគាត់ដកថ្លៃ ប្រាក់ដើមខ្លះវិញឬអត់នោះទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំបានអាក់ខានបង់ប្រាក់ឲ្យគាត់កន្លះខែស្រាប់តែ គាត់បូកប្រាក់ដើម និងការប្រាក់ឡើងរហូតដល់៣៥០០ ដុល្លារ បន្ទាប់មកយកការពីលើប្រាក់ដើម ២០០ និង ការប្រាក់បូកចូលជាប្រាក់ដើមចំនួន ៣៣០០ ដុល្លារ

ហើយគិតជាប្រាក់ដើម ដោយខ្ញុំខ្លាចគាត់ផុសក្នុង FACEBOOK រូបខ្ញុំ ដោយគាត់គំ-រា-ម ខ្ញុំក៏សុខចិត្ត ទទួល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាត់ក៏បូកយកតែប្រាក់ចំនួន ១៧៥ ដុល្លារ ក្នុងមួយថ្ងៃ លើ ៣៥០០ ដុល្លារ រហូតដល់សងគាត់បានចំនួន ៧៥០០ ដុល្លារ ការប្រាក់បូកដើមច្រើនពេកធ្វើឲ្យខ្ញុំ ខ្ចីគេបន្តដើម្បីសងទៅគាត់ កុំឲ្យគាត់គំ..រា..មផុស VIDEO ខ្ញុំ ខ្ញុំក៏លង់ខ្លួនវ័នក ជំពាក់គេ និងថែមទាំងឃោសនាលក់ដីទ្រព្យម្តាយដើម្បីសងគាត់ សូមបងៗអាណិតដល់រូបខ្ញុំផង ខ្ញុំមិនដែលគេចវេសមិនសងប្រាក់គាត់ទេ ខ្ញុំសងគាត់ច្រើនហើយ ។ នាងខ្ញុំសូមសំណូមពរ អាជ្ញាធរដែលមានសមត្ថកិច្ចជួយដល់រូបខ្ញុំផង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​