ហួសថ្លែង! រៀបអាពាហ៏ពិពាហ៏ដូចមហាសេដ្ឋី​ ចុងក្រោយកូនកំលោះបន្សល់បំណុលជូនកូនក្រមុំដោយសារតែ

231

បរទេស៖ ថ្មីៗនេះដែរមានរឿងរ៉ាវភ្ញាក់ផ្អើលមួយដែល ស្ត្រីជាម្ដាយដែលមានកូនស្រីវ័យ ៣០ឆ្នាំ ធ្វើការជាអ្នកប្រូម៉ូតផលិតផលដ៏ស្រស់ស្អាតម្នាក់ បានត្អូញត្អែថា អនាគតកូនប្រសារដែលអះអាងថាជាមហាសេដ្ឋី បានរត់ចោលកូនក្រមុំ ដោយបន្សល់ទុកបំណុលចំនួន ៣,៥លានបាត ឬប្រមាណ ១១ម៉ឺនដុល្លារ ក្រោយពីរៀបចំពិធីអាពាហ៍ពីពាហ៍យ៉ាងធំសម្បើមមួយ។យ៉ាងណាមិញ ស្ត្រីជាម្ដាយដែលត្រូវបានគេស្គាល់ថាមានឈ្មោះ Noi បាននិយាយរៀបរាប់ពីដំណើររឿងកូនរបស់ខ្លួន នៅស្រុកប្រាឃុនឆៃ ប្រទេសថៃ កាលពីកន្លងទៅថ្មីៗថា កម្មវិធីអាពាហ៍ពិពាហ៍នោះ កូនស្រីរបស់គាត់មានឈ្មោះ Da និងកូនកំលោះឈ្មោះ Nut បានប្រព្រឹត្តិទៅនៅក្នុងសណ្ឋាគារយ៉ាងប្រណិតមួយ នៅខេត្តបូរីរ៉ាំ។តួយ៉ាង អ្នកស្រី Noi បាននិយាយថា ពិធីអាពាហ៍ពិពាហ៍ គឺខ្ជះខ្ជាយខ្លាំងណាស់ ឯអ្នករៀបចំកម្មវិធីក៏ត្រូវជួលគេ សរុបចំណាយទាំងអស់រហូតជាង ១១ម៉ឺនដុល្លារឯណោះ។ នៅថ្ងៃរៀបអាពាហ៍ពិពាហ៍លោក Nut បានចេញសែកចំនួន ជាង ៥ម៉ឺនដុល្លារជាថ្លៃ

បណ្ណាការ។ អ្នកស្រី Noi បន្តថា បន្ទាប់ពីពិធីរៀបអាពាហ៍ពិពាហ៍ចប់ សែកនោះក៏បាត់រកមិនឃើញ ហើយក្រុមគ្រួសាររបស់ខ្លួនមិនដឹងថា វានៅទីណានោះទេ។ដោយឡែក ឯកូនកំលោះបានលួចចេញពីពិធីស្ងាត់ៗ ក្រោយចាប់ផ្ដើមបានប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយប្រាប់ថា ខ្លួនមានការបន្ទាន់មែនទែនត្រូវចេញទៅទីក្រុងហុងកុង។ ចំណែកមិត្តភ័ក្ដិកូនកំលោះមានតែប្រមាណ ១០នាក់ប៉ុណ្ណោះមកចូលរួម។ជាក់ស្តែង មុនពិធីមង្គលការ អ្នកស្រី Noi បញ្ជាក់ថា កូនស្រីរបស់គាត់បាននាំលោក Nut មកជួបគាត់ម្តងក្នុងពិធីបុណ្យសពរបស់ឪពុកនាង។ នាង Da បាននិយាយថា Nut ជាមហាសេដ្ឋី ហើយបានសុំនាងរៀបការជាមួយ នាងក៏

យល់ព្រម។ ក្រុមគ្រួសារមិនបានដឹងព័ត៌មានលម្អិតផ្សេងទៀតអំពីបុរសនោះទេ។ បុរសម្នាក់នោះបានចាកចេញទៅដោយមិនបានបង់ថ្លៃចំណាយអ្វីទាំងអស់ ដោយទុកឲ្យកូនស្រីរបស់គាត់ជាកូនបំណុល។អ្នកស្រី Noi ដែលបានធ្លាក់ខ្លួនឈឺគេងតែនៅលើគ្រែបាននិយាយថា គ្រួសាររបស់គាត់មើលមិនឃើញពីវិធីដើម្បីដោះបំណុលដ៏ធំនេះយ៉ាងណានោះទេ។ គាត់បាននិយាយថា កូនស្រីរបស់គាត់នឹងរកមេធាវីដ៏ពូកែម្នាក់មកជួយនាង។គួរបន្តទៀតថា លោក Wasant Thepnakhon ជាម្ចាស់សណ្ឋាគារ Alvarez ក្នុងខេត្តបូរីរ៉ាំ បានអះអាងថា កម្មវិធីអាពាហ៍ពិពាហ៍នោះខ្ជះខ្ជាយប្រាក់ហួសប្រមាណ ដែលរៀបចំ

ដោយក្រុមអ្នកឯកទេសមកពីទីក្រុងបាងកក។ ម្ចាស់សណ្ឋាគារបានប្រាប់អ្នកស្រីថា កូនកំលោះបានប្រាប់គាត់ ថាគាត់ជាថៅកែក្រុមហ៊ុនជើងហោះហើរមួយ ដែលធ្វើដំណោះពីប្រទេសថៃទៅទីក្រុងហុងកុង តែគាត់មិនបានបង់ថ្លៃចំណាយក្នុងកម្មវិធីអាពាហ៍ពិពាហ៍ទេ។បុគ្គលិកសណ្ឋាគារព្យាយាមម្តងហើយម្តងទៀត ក្នុងការទាក់ទងទារប្រាក់ចំនួន១,៣ម៉ឺនដុល្លារ ចំពោះការចំណាយលើម្ហូប និងភេសជ្ជៈ។ ខាងសណ្ឋាគារបាននិយាយថា ទីបំផុតគាត់ក៏បានបិទទូរស័ព្ទទាក់ទងលែងបានតែម្តង ទើបធ្វើឲ្យផ្អើលឆោឡោតែម្ដង៕ប្រភព៖ ហ្វេសប៊ុក