មានតំរុយហើយ! ចែ ដាណា លើកទីមួយហើយហែលកឋិនរួមគ្នាជាមួយ ប៉ាម៉ាក់ ខាង BA រំភើបពេកលោកសេង មង្គល បានបង្ហោះសារទាំងរំជួលចិត្តថា (មានវីដេអូ)

47

ភ្នំពេញ ៖ ប្រិយមិត្តបងប្អូនជាច្រើនប្រហែលជ្រាបដឹងហើយថា តារាសម្តែង និងពិធីករ ស្រស់សង្ហា សេង មង្គល បានក្លាយជា BA ឲ្យផលិតផលថ្មី របស់ ចែដាណា  កាលពី ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២២ ក្រោយចែ ដាណា បានរៀបចំកម្មវិធី មហាព្រឹត្តិការណ៍ ដ៏កក្រើកមួយ គឺពិធីសម្ពោធផលិតផលថ្មីរបស់ខ្លួន ព្រមទំាងមានការចូលរួមពីសំណាក់ តារាល្បីៗជាច្រើនដួង។ក្នុងនោះដែរលោក មង្គល និង ចែដាណា មានភាពស្និតស្នាល ថត MV ជាមួយគ្នា បែបនេះ

ធ្វើឲ្យ មហាជនមិនតិចនាក់ទេ មានការយល់ច្រឡំ ថា អ្នកទំាងពីរ មានទំនាក់ទំនងស្នេហាជាមួយគ្នា បើទោះ ចែដាណា និង លោក មង្គល ចេញមុខបកស្រាយ ថាមិនមែនជាការពិតក៏ដោយ។តួយ៉ាង ក្រោយៗមក អ្នកទំាងពីរ មានការងារច្រើនណាស់ជាមួយគ្នា ពេលខ្លះចុះទៅខេត្តឆ្ងាយៗ ក៏មានដែរ។ ជាក់ស្តែង កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ

លោកស្រី ទ្រី ដាណា បានដំណើរកម្សាន្តពិសេសមួយ​របស់ ក្រុមហ៊ុន ដាណាទ្រី នាំ អ្នកតំណាងឆ្នើម ប្រចាំឆ្នាំ 2022 ទៅលំហែកាយដល់ខេត្តមណ្ឌលគិរី បាត់ ដោយមានការជប់លៀង និងជូនរង្វាន់ថែមទៀតផង។ឆ្លៀតក្នុងឱកាសនោះ លោក សេង មង្គល ក៏មានវត្តមានក្នុងពេលវេលាដ៏សែនរីករាយនេះផងដែរ ព្រមទំាងសារភាពរឿងមួយ នៅចំពោះមុខ ចែដាណា និងអ្នកតំណាងទំាងអស់ ដោយប្រាប់ច្បាស់ៗថា ៖

«ជាទូទៅមនុស្សយើងតែស្រឡាញ់គ្នាមានភាពប្រចណ្ឌក្នុងហ្នឹងហើយ ហើយហួងហែង សម្រាប់ខ្ញុំបើសិនជាខ្ញុំស្រឡាញ់ តារាដូចគ្នា ច្បាស់ជាគាត់ទៅសម្តែងនេះ សម្តែងនោះ ជាមួយតួប្រុសនេះ តួប្រុសនោះ ច្បាស់ជាខ្ញុំឃើញទៅ ខ្ញុំអត់សប្បាយ​ចិត្ត ខ្ញុំហួងហែង អ៊ីចឹងទៅខ្ញុំតាំងចិត្តថា មិនស្រឡាញ់អ្នកសិល្បៈដូចគ្នាទេ គ្រាន់តែធ្វើការជាមួយគ្នា…»។អត់ទាន់អស់ទេ ស្រាប់តែមកដល់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ហ្វេនៗ ភ្ញាក់ព្រឺត ជាលើកដំបូងហើយ ឃើញ ចែដាណា ហែកឋិន រួមគ្នាជាមួយ ប៉ាម៉ាក់ របស់ លោក សេង មង្គល ពិសេស លោក មង្គល បានយកចិត្តទុកដាក់ ដាក់ ចែដាណា ខ្លាំងណាស់ ជាពិសេសពោលថា ៖ «ហែកឋិនទាន វត្ត ក្តីឧត្តម នៅ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ សូមជូនបុណ្យ ស្មើៗគ្នា បងប្អូន»។