មិនធម្មតា! អ្នកនាងសុន ស្រីពេជ្រ នាំកូនស្រីតូចថតរូប Pre-Wedding យ៉ាងស្អាត និង មានសុភមង្គលជាខ្លាំង

845

ភ្នំពេញ ៖ មហាជនជាច្រើនប្រហែលជាស្គាល់ហើយនៅកេរ្ត៏ឈ្មោះដ៏ល្បីរបស់អ្នកនាងសុន ស្រីពេជ្រ ដែលកាន់តែទទួលបានសុភមង្គលជាខ្លំាង ក្រោយទទួលបាន ចំណងដៃ កូនស្រីគួរអោយស្រលាញ់មួយយ៉ាងណាមិញមកទល់នឹងពេលនេះកូនរបស់អ្នកនាងសុន ស្រីពេជ្រ កាន់តែធំខ្លាំងឡើង ហើយពេលនេះដែល ក៏ជាពេលដែលនាងគិតគូរៀបការតាមប្រពៃណី ជាមួយស្វាមីជាទីស្រលាញ់​ដែលចាប់ដៃគ្នារួមរស់ជាមួយគ្នាអស់ពេលជាច្រើនឆ្នាំមកនេះ។ជាក់ស្តែងកាលពីពេលថ្មីៗនេះ

ស្រាប់តែលេចមុខតារាស្រីរូបនេះ បាននាំកូនជាទីស្រលាញ់របស់ខ្លួន​ថតរូបPre Wedding លក្ខណៈគ្រួសារ យ៉ាងមានសុភមង្គល សម្រាប់ការត្រៀមចូលរោងជ័យនៅក្នុងពេលឆាប់ៗនេះ។ទន្ទឹមនឹងរូបភាពដ៏មានសុភមង្គលនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមអបអរដល់ នាងគ្រប់គ្នា ដែលខិតខំតស៊ូជាមួយនឹងស្វាមីរហូតទទួលបានកាដូពិសេសកូនស្រី ក្រោមដំណក់ឈាមរួមគ្នា

ពេលនេះក៏សម្រេចចូលរោងការជាមួយស្វាមីហើយ។យ៉ាងណាមិញទោះជាយ៉ាងណាក្តី តារាស្រីរូបនេះ នៅមិនទាន់បានបង្ហើបពីថ្ងៃរៀបការនៅឡើយនោះទេ ថានៅថ្ងៃណាខែណានោះ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក