រំភើបជំនួស! អ្នកនាង ផន សុផារី ធ្វើខួបអោយកូនពៅ អ៊ែលលី ឆ្នាំនេះពិតជាអធិកអធមណាស់ជាពិសេសហ្វេនៗសរសើរត្រង់នេះថា

33

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយអ្នកនាង ផន សុផារី គឺជាអតីត តារាកំប្លែង ដ៏ល្បីឈ្មោះម្នាក់ ដែលធ្លាប់នៅ ជាមួយក្រុម នាយ ពាក់មី ហើយក៏ជា អ្នកសម្តែង ល្ខោនបាសាក់ ដ៏ស្ទាត់ជំនាញ និង ប៉ិនប្រសព្វ ផងដែរ ព្រមទាំងនៅតែទទួលបាន ការចាប់អារម្មណ៍ខ្លាំង មកទល់ពេលនេះ ឲ្យតែ សុផារី ផុសម្តងៗ។ដោយឡែក ក្រោយពីរៀបការ អ្នកនាង បានកសាងគ្រួសារ ជាមួយស្វាមី និងទទួលបានកូនស្រីម្នាក់ ឈ្មោះ ប៊ែលឡា ជាចំណងដៃ។ លុះមកដល់ព្រឹក ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ

អ្នកនាង បានសម្រាល កូនស្រីទី២ របស់ខ្លួន ដោយជោគជ័យម្នាក់ទៀត ដែលមានឈ្មោះពីរោះណាស់ គឺ វណ្ណារ៉ា ហៅ អ៊ែលលី (Ellie)។ហើយមួយរយៈចុងក្រោយនេះ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍ យ៉ាងខ្លាំង ពេញបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ទៅលើ អូនអ៊ែលលី (Ellie) កូនស្រីពៅ សុផារី ហ្នឹងតែម្តង មានដូចជាសកម្មភាពសើច យំ លេងទឹកមុខ ក្រមិចក្រមើម ដល់ថ្នាក់ ធ្វើឲ្យ គ្រប់គ្នា ទ្រាំ​មិនបាន ក៏យករូប Ellie ទៅផុស​ ក្នុងហ្វេសប៊ុករបស់ខ្លួនបន្ត រួចថែម caption ប្លែកៗ

ពិសេស ពេលអូនទៅរៀនម្តងៗ។ព្រោះតែជោគជ័យ ក្នុងមុខជំនួញខ្លាំង ធ្វើឲ្យ សុផារី និងស្វាមី មានលទ្ធភាព ទិញវីឡាព្រីន ដ៏ធំញាក់សាច់មួយទៀតបាត់ រួចប្រាប់យ៉ាងខ្លីថា “សំឡេងកូនៗ ខ្ញុំបានណាស់ ទាល់តែអាហ្នឹង បានទប់ទល់រួច អត់សូវរំខានអ្នកជិតខាង ជួបគ្នាឆ្នាំក្រោយ”។យ៉ាងណាមិញ​ នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២២ សុផារី សុំលេងម៉ាអស់ដៃហើយ ដោយបានរៀបចំខួបកំណើតឲ្យ អ៊ែលលី គម្រប់ 2 ឆ្នាំ មើលទៅពិតជាអធិកអធម ខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​