អុញនោះ! បែកធ្លាយវីដេអូ វង្សណយ ប៉ះគ្នាជាមួយ​អ្នក​ជិះ​ម៉ូតូ​ធំត្រូវមហាជនដាក់ចំៗថា (មានវីដេអូ)

53

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តដែលនិយមតាមដានវិស័យកីឡាប្រដាល់ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កីឡាករប្រដាល់ម្នាក់ដ៏ល្បី ឈ្មោះ គឺ វង្ស ណយ នោះ ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស ពិសេស កណ្ដាប់ដៃ​ ដ៏ធ្ងន់ ខ្លាំង វាយទៅលើគូប្រកួតម្តងៗ។ដោយឡែក ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន ភ្ញាក់ផ្អើលជាខ្លាំង៕ តួយ៉ាង ហេតុការណ៍នេះ កើតឡើងនៅលើផ្លូវ​វេងស្រេង

ហើយបើតាមវង្ស ណយ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា រឿងនេះ ជាការពិត ដោយជិះរកប៉ះគ្នា, ខាងម៉ូតូគិតថា ម៉ូតូគេ ថ្លៃជាងឡានលោក ក៏ចូលមកវា,,យលោក ទើបលោកការពារខ្លួន ដោយឡែក វង្ស ណយ បានទម្លាយវីដេអូពីសកម្មភាពរបស់ខ្លួនជិះលើរថយន្ត មុននឹងមានហេតុការណ៍នេះកើតឡើងទៀតផង។ វីដេអូ របស់វង្សណយ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុក «Kangen Cambodia Japan» នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ

ហើយត្រូវបានវង្សណយ ចែករំលែកចូលគណនីហ្វេសប៊ុករបស់ខ្លួនផងដែរ។បង្ហោះភ្ជាប់ជាមួយវីដេអូនេះ ទំព័រហ្វេសប៊ុកខាងលើ បានប្រាប់ថា ៖ «នេះគឺជាវីដេអូសាច់រឿងទាំង​មូលមុនពេលកើតហេតុវ៉ៃគ្នានៅលើ​ផ្លូវវ៉េងស្រេង របស់​ វង្ស ណយ! គាត់ក៏​ជា អតិថិជនមួយរូបរបស់ Kangen Cambodia Japan »។យ៉ាងណាមិញ សកម្មភាពនេះ ត្រូវបានគេយល់ថា អាចជាការសម្ដែងប៉ុណ្ណោះ ក្រោយពីប្រទះឃើញរូបថតរបស់ពួកគេនៅក្នុងឡានជាមួយគ្នានោះ។ បន្ថែមលើនេះ សារព័ត៌មាន«ខ្សឹបដំណឹង»ផ្សាយបញ្ជាក់លម្អិតជុំវិញរឿងនេះ ថាអាចជាការសម្ដែង ផងដែរ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ