ចេញហើយតើ STING DOTA2 CUP ក្នុងអំឡុងពេល បុណ្យ Halloween នឹងបើកចុះឈ្មោះឆាប់ៗនេះ

139

ក្តៅៗនេះក្នុងគេហទំព័ររបស់ STING CAMBODIA បានប្រកាសថាការប្រកួត STING Halloween DOTA2 CUP បើកឲ្យចុះឈ្មោះឆាប់ៗនេះហើយ។ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយ ថ្មីៗនេះទើបតែបញ្ចប់ការប្រកួត STING DOTA2 CUP លើកទី១ មិនទាន់បានប៉ុន្មានផងក៍ចេញលើកទី២ ដូចដែលបានសន្យា។

ចាំមើលថាតើការប្រកួតលើកនេះមានអ្វីពិសេស ហើយក្រុមណានឹងក្លាយជាម្ចាស់ជើងឯកការប្រកួត STING Halloween DOTA2 CUP លើកទី២នេះ។ ដូច្នេះកីឡាករទាំងអស់កុំអោយឱកាសនេះកន្លងផុតទៅ ចាប់ផ្តើមហ្វឹកហាត់ក្រុម សម្រាប់ការប្រកួត នឹងត្រៀមខ្លួនសំរាប់ការចុះឈ្មោះផងដែរ។

ការប្រកួត Sting Dota2 Cup លើកទី១
ការប្រកួត Sting Dota2 Cup លើកទី១

មិនទាន់អស់ទេលើកនេះនឹងមានកម្មវិធីកំសាន្តអារម្មណ៍ច្រើនទៀតក្នុងអំឡុងពេលព្រឹត្តិការណ៍ STING Halloween DOTA2 CUP វគ្គផ្តាច់ព្រាត់ អញ្ចឹងទស្សនិកជន និងអ្នកគាំទ្រកីឡាអេឡិចត្រូនិចទាំងអស់ចាប់ផ្តើម ជម្រះកាលវិភាគឲ្យហើយទៅ ព្រោះការប្រកួតវគ្គផ្តាច់ព្រាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ និង ២៧ ខែ តុលា ឆ្នាំ២០១៩នេះ ទីតាំង សាលផ្សារទំនើប AEON ២ សែនសុខ។

ដើម្បីទទួលព័ត៌មានមានថ្មីនឹង ឆាប់រហ័សសូមចូលទៅកាន់គេហទំព័រខាងក្រោមនេះ
STING CAMBODIA: https://www.facebook.com/StingCambodia/
GEN: https://www.facebook.com/GENTECWORK/

ទស្សនាវីដេអូខ្លះកាលពីការប្រកួត STING DOTA2 CUP លើកទី១ខាងក្រោមនេះ

STING DOTA 2 CUP AFTERMOVIE

Sting Dota 2 Cup Aftermovie

Posted by GEN on Sunday, October 6, 2019