ថាមែនៗ! ប្រុសស្អាត ភិទិ ធ្វើអោយហ្វេនៗភ្ញាក់ព្រឺត ក្រោយសម្តែងឈុតក្នុងអាងទឹកជាមួយពេជ្រ សូលីកា លេងសុទ្ធតែ (មានវីដេអូស្តែងៗ)

44

ភ្នំពេញ ៖ សូមបញ្ជាក់ផងដែរថា តារាចម្រៀងមេម៉ាយកូនមួយ អ្នកនាង ពេជ្រ សូលីកា កំពុងធ្វើឱ្យមហាជនចាប់ក្រសែភ្នែកសម្លឹងមើលសកម្មភាពរបស់នាងជាថ្មី បន្ទាប់ពីតារាស្រីរូបនេះបង្ហោះរូបថត និង វីដេអូស្និទ្ធស្នាលខ្លាំងតាមរយៈគណនីអ៊ីនស្រ្តាក្រាម ជាមួយតារាចម្រៀង ថុល សុភិទិ នៅក្នុងអាងទឹក។ដោយឡែក តាមការបង្ហើបពីអ្នកនាង ពេជ្រ សូលីកា ផ្ទាល់បានឱ្យដឹង

សកម្មភាពឱបថើ..បយ៉ាងផ្អែមល្ហែមជាមួយតារាចម្រៀងវ័យក្មេង ថុល សុភិទិ នៅក្នុងអាងទឹកដ៏សែនរ៉ូមែនទិកដូចគូស្នេហ៍នេះ គឺគ្រាន់តែជាផ្នែកមួយនៃការថត MV បទចម្រៀងថ្មីរបស់ពួកគេទាំងពីរប៉ុណ្ណោះ ដែល MV នេះនឹងចេញក្នុងពេលឆាប់ៗខាងមុខ។ដ្បិតថានេះគ្រាន់តែជាការងារក៏ពិតមែន

ប៉ុន្ដែអ្នកគាំទ្រជាច្រើន ជាពិសេសនារីៗ នាំគ្នាជ្រួលច្របល់ និង បញ្ចេញយោបល់ជជែកវែកញែកគ្នាព្រោងព្រាត ព្រោះថាកន្លងមក មហាជនធ្លាប់ផ្ទុះការសង្ស័យថា ពួកគេទាំងពីរមានទំនាក់ទំនងស្នេហា៍ បន្ទាប់ពីឃើញពួកគេស្និទ្ធស្នាលគ្នាប្លែកខុសធម្មតា។សូមទស្សនាវីដេអូខាងក្រោមនេះ